Wonders of Cambodia
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
Wonders of Cambodia
No Result
View All Result
Home ខ្មែរ

លោក ប៉ូល ប៉ែល្លីយ៉ូត៍៖ អ្នកជំនាញស្រាវជ្រាវអំពីប្រទេសចិន ដែលជួយនាំឈ្មោះកម្ពុជាដាក់នៅលើផែនទីប្រវត្តិសា‍ស្ត្រពិភពលោក

Pascal Medeville by Pascal Medeville
March 17, 2026
in ខ្មែរ, បគ្គលល្បី
Reading Time: 4 mins read
0

លោក ប៉ូល ប៉ែល្លីយ៉ូត៍ (Paul Pelliot)  ដែលជាអ្នកជំនាញស្រាវជ្រាវអំពីប្រទេសចិន ជនជាតិបារាំង ជាទូទៅតែងត្រូវបានគេផ្សារភ្ជាប់ទៅនឹង «វប្បធម៌ទួនហ័ង (Dunhuang)» និង «ផ្លូវសូត្រ (Silk Road)» ប៉ុន្តែស្នាដៃការងាររបស់លោកបានជះឥទ្ធិពលយ៉ាងស្ងៀមស្ងាត់ទៅលើរបៀបដែលយើងស្វែងយល់ពីប្រទេសកម្ពុជា និងប្រវត្តិសាស្រ្តដ៏ទូលំទូលាយនៃអាស៊ីអាគ្នេយ៍ដីគោក។ ចាប់តាំងពីការរកឃើញឡើងវិញនូវប្រភពឯកសារដ៏សំខាន់របស់ចិនពាក់ព័ន្ធនឹងអាណាចក្រអង្គរ រហូតដល់ការកសាងបណ្ណាល័យដែលជួយសម្រួលដល់ការសិក្សាអំពីខ្មែរ ស្នាដៃកេរដំណែលរបស់លោកមានឫសគល់ចាក់ជ្រៅ លើសពីត្រឹមក្រាំងឯកសារក្នុងរូងភ្នំទួនហ័ង។

លោក ប៉ូល ប៉ែល្លីយ៉ូត៍ ក្នុងឆ្នាំ១៩០៧ (ពី Alice Pelliot ឯកសារសាធារណៈ)

សេចក្តីផ្តើម៖ ហេតុអ្វីបានជាលោក ប៉ែល្លីយ៉ូត៍ មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍

ប្រសិនបើអ្នកចាប់អារម្មណ៍លើប្រវត្តិសាស្ត្រខ្មែរ អង្គរ ឬរឿងរ៉ាវទូលំទូលាយនៃអាស៊ីអាគ្នេយ៍ក្នុងទស្សនៈអាស៊ី និងសកលលោក ប៉ូល ប៉ែល្លីយ៉ូត៍ គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះទាំងឡាយដែលគេសរសេរតូចៗពុំសូវមានអ្នកចាប់អារម្មណ៍ឡើយ ប៉ុន្តែមានឥទ្ធិពលលើគ្រប់អ្វីៗទាំងអស់។ លោកគឺជាអ្នកប្រាជ្ញដែលបានស្វែងរក កែសម្រួល និងបកប្រែប្រភពឯកសារចិន ដែលឥឡូវនេះដើរតួជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំចងក្រងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាឡើងវិញ។

អត្ថបទនេះពុំសូវផ្តោតលើលោក ប៉ែល្លីយ៉ូត៍ ក្នុងនាមជាអ្នករុករកស្រាវជ្រាវអំពីអាស៊ីកណ្តាលទេ ប៉ុន្តែផ្តោតសំខាន់លើលោក ប៉ែល្លីយ៉ូត៍ ក្នុងនាមជាស្ថាបត្យករចងក្រងប្រវត្តិសាស្រ្តអាស៊ីអាគ្នេយ៍ ដែលពុំសូវមានគេស្គាល់។ អ្នកនឹងឃើញពីរបៀបដែលការបកប្រែឯកសារ ជីវ តាក្វាន់ របស់លោក និងការងាររបស់លោកជាមួយសាលាបារាំងចុង‍បូ‍ព៌ាប្រទេស ហើយនិងស្នាដៃរបស់លោកជាមួយប្រភពឯកសារចិន បាននាំយកឈ្មោះប្រទេសកម្ពុជាទៅផ្សារភ្ជាប់ជាមួយរឿងរ៉ាវនៅអាស៊ីដែលជាប់ពាក់ព័ន្ធគ្នាយ៉ាងទូលំទូលាយ ជាជាងចាត់ទុកកម្ពុជាជាអាណាចក្រឯកោមួយ ដែលមានតែប្រាសាទគួរឱ្យចាប់អារម្មណ៍មួយចំនួនប៉ុណ្ណោះ។

នៅចុងបញ្ចប់ អ្នកនឹងយល់កាន់តែច្បាស់អំពីអ្វីដែលលោក ប៉ែល្លីយ៉ូត៍ បានរួមចំណែកក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ របៀបដែលការរួមចំណែកទាំងនោះនៅតែត្រូវបានប្រើប្រាស់ដល់សព្វថ្ងៃនេះ ហើយហេតុអ្វីបានជាវាមានតម្លៃគួរឱ្យចងចាំថា «អ្នកប្រវត្តិសាស្រ្តអង្គរ» ដ៏សំខាន់មួយរូបពុំធ្លាប់កសាងអាជីពជាអ្នកជំនាញប្រវត្តិសាស្ត្រខ្មែរនោះទេ ពោលគឺលោកគ្រាន់តែចងក្រងនូវបណ្តុំឯកសារតែប៉ុណ្ណោះ។

ប្រភពឯកសារ​ចិន​អំពី​អង្គរ៖ លោក ប៉ែល្លីយ៉ូត៍ និងលោក ជីវ តាក្វាន់

«កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា»៖ មូលដ្ឋានគ្រឹះនៃអង្គរ

សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា ការរួមចំណែកដ៏មុតស្រួចបំផុតរបស់លោក ប៉ែល្លីយ៉ូត៍ គឺជាស្នាដៃរបស់លោកពាក់ព័ន្ធនឹងកំណត់ហេតុនៅសតវត្សទី១៣ របស់លោក ជីវ តាក្វាន់ ដែលគេនិយមហៅជាភាសាខ្មែរថា «កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា»។ អត្ថបទភាសាចិននេះគឺជាការពិពណ៌នាលម្អិតតែមួយគត់អំពីអង្គរ នៅពេលដែលនយោបាយ និងស្ថាបត្យកម្មអាណាចក្រនេះឡើងដល់ចំណុចកំពូល។ បើគ្មានកំណត់ហេតុនេះទេ ប្រវត្ដិវិទូនឹងត្រូវពឹងផ្អែកលើសិលាចារឹក សិល្បៈ និងបុរាណវិទ្យា ប៉ុន្តែនៅតែមានតិចតួចបំផុត បើធៀបនឹងបុគ្គលដែលបានដើរឆ្លងកាត់ទីក្រុងមួយនេះដោយផ្ទាល់។

លោក ប៉ែល្លីយ៉ូត៍ បានបង្កើតច្បាប់បោះពុម្ពសម័យទំនើបយ៉ាងហ្មត់ចត់ដំបូងបង្អស់ និងការបកប្រែជាភាសាបារាំងពីឯកសាររបស់លោក ជីវ តាក្វាន់ ដោយរួមបញ្ចូលគ្នានូវភាពជាក់លាក់នៃទស្សនវិជ្ជាជាមួយនឹងការអត្ថាធិប្បាយជាប្រវត្តិសាស្ត្រ។ ច្បាប់បកប្រែរបស់លោក បានពន្យល់នូវពាក្យពិបាកៗ ផ្តល់ជូននូវការកំណត់អត្តសញ្ញាណសម្រាប់ទីកន្លែង និងទំនៀមទម្លាប់ និងបានភ្ជាប់ការសង្កេតរបស់លោក ជីវ តាក្វាន់ ជាមួយនឹងលក្ខណៈពិសេសនៃស្ថាបត្យកម្ម និងវប្បធម៌សាសនារបស់អង្គរដែលគេស្គាល់។ ការបកប្រែ​ជាភាសាអឺរ៉ុបក្រោយៗ​មក ភាគច្រើនបានពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើការងាររបស់លោក ប៉ែល្លីយ៉ូត៍ ដែលមានន័យថា នៅពេលដែលយើងអានអំពីព្រះរាជដំណើររបស់រាជវង្ស ទីផ្សារ ឬជីវិតរស់នៅប្រចាំថ្ងៃក្នុងសម័យអង្គរ ស្លាកស្នាមស្នាដៃរបស់លោក ប៉ែ‍ល្លីយ៉ូត៍ ជារឿ‍យៗតែងដិតដាមនៅទីនោះ ជះឥទ្ធិពលលើការបកស្រាយរឿងរ៉ាវយ៉ាងស្ងៀមស្ងាត់។

ការកសាងសង្គមសម័យអង្គរឡើងវិញ តាមរយៈទស្សនៈរបស់ចិន

ដោយសារតែការបកប្រែកំណត់ហេតុ ជីវ តាក្វាន់ របស់លោក ប៉ែល្លីយ៉ូត៍ អ្នកប្រវត្តិសាស្រ្តទទួលបានរូបភាពកាន់តែច្បាស់អំពីសង្គមក្នុងសម័យអង្គរ៖

  • រចនាសម្ព័ន្ធនៃរាជវាំង និងភាពផ្តោតសំខាន់នៃពិធីសាសនារបស់ព្រះមហាក្សត្រ។
  • ប្លង់ទីក្រុង មានប្រឡាយ ផ្លូវថ្នល់ ផ្សារ និងតំបន់លំនៅដ្ឋាន។
  • ការរស់នៅប្រចាំថ្ងៃ ចាប់តាំងពីសម្លៀកបំពាក់ និងអាហារ រហូតដល់ទំនៀមទម្លាប់អាពាហ៍ពិពាហ៍ និងទម្រង់នៃការដាក់ទណ្ឌកម្មជាសាធារណៈផងដែរ។

ការអត្ថាធិប្បាយរបស់លោក ប៉ែល្លីយ៉ូត៍ បានរួមបញ្ចូលអត្ថបទភាសាចិននេះជាមួយនឹងអក្សរសិល្ប៍ និងបុរាណវិទ្យារបស់ខ្មែរ។ ក្នុងន័យនេះ លោកបានបង្ហាញពីរបៀបដែលអ្នកសង្កេតការណ៍បរទេសអាចដើរតួ មិនមែនជាប្រភពឯកសារ «ខាងក្រៅ» ដាច់ដោយឡែកតែឯងនោះទេ ប៉ុន្តែជាបំណែកមួយនៅក្នុងប្រវត្តិសាស្ត្រខ្មែរដ៏ធំទូលំទូលាយ។ វិធីសាស្រ្តនេះបានអនុញ្ញាតឱ្យប្រវត្តិសាស្ត្រខ្មែរត្រូវបានសរសេរឡើងជាកិច្ចសន្ទនារវាងប្រភពក្នុងស្រុក និងបរទេស ជាជាងការបកស្រាយតែម្ខាង តាមរយៈសិលាចារឹកតែមួយមុខ។

ការកសាងឧបករណ៍សិក្សា៖ សាលាបារាំងចុងបូព៌ាប្រទេស បណ្ណាល័យ និងការសិក្សាអំពីអាស៊ីអាគ្នេយ៍

ផ្តល់​ឱ្យ​សាលាបារាំងចុងបូព៌ាប្រទេសនូវបណ្តុំសៀវភៅ និងឯកសារ

មុនពេលទទួលបានភាពល្បីល្បាញដោយសារអាស៊ីកណ្តាល លោក ប៉ែល្លីយ៉ូត៍ បានធ្វើការជាមួយបេសកកម្មបុរាណវិទ្យានៃឥណ្ឌូចិន ដែលបានវិវត្តទៅជាសាលាបារាំងចុងបូព៌ាប្រទេស (EFEO)។ ក្នុងឆ្នាំនោះ លោកគឺជាអ្នកប្រមូលសៀវភៅ ខិត្តបណ្ណ និងឯកសារនានាឥតឈប់ឈរនៅអាស៊ី ដោយបានបញ្ជូនឯកសាររាប់ពាន់ច្បាប់ទៅកាន់បណ្ណាល័យនៃសាលាបារាំងចុងបូព៌ាប្រទេស។

ការងារនេះអាចស្តាប់មើលទៅដូចគ្រាន់តែជាការងារដឹកជញ្ជូនឯកសារធម្មតាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ វាគឺជាការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ។ បណ្ណាល័យសាលាបារាំងចុងបូព៌ាប្រទេសនៅទីក្រុងហាណូយ (ហើយក្រោយមក សាខា និងបណ្តាញបណ្ណាល័យជាដៃគូ) បានក្លាយជាធនធានដ៏សំខាន់សម្រាប់អ្នកប្រាជ្ញដែលធ្វើការស្រាវជ្រាវអំពីប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ និងលើសពីនេះ។ ការរកឃើញឯកសាររបស់លោក ប៉ែល្លីយ៉ូត៍ រួមមានឯកសាររបស់ចិនដែលលើកឡើងពាក់ព័ន្ធនឹងអាស៊ីអាគ្នេយ៍ដូចជា ប្រវត្តិសាស្ត្ររាជវង្ស កំណត់ហេតុធ្វើដំណើរ សន្ធិសញ្ញាភូមិសាស្រ្តជាដើម ដែលក្រោយមកនឹងត្រូវបានជីកកកាយសម្រាប់ជាឯកសារយោងអំពីអាណាចក្រខ្មែរ ចម្ប៉ា ដាយវៀត និងផ្លូវសមុទ្រក្នុងតំបន់។

លោក ប៉ែល្លីយ៉ូត៍ ក៏បានបោះពុម្ពអត្ថបទដ៏ល្បីល្បាញអំពីប្រភពចិន ដែលផ្តល់ព័ត៌មានដ៏មានតម្លៃទាក់ទងនឹងអាស៊ីអាគ្នេយ៍ផងដែរ។ សូមអានអត្ថបទបង្ហាញរបស់យើងនៅទីនេះ។

ធ្វើឱ្យគេមើលឃើញកម្ពុជានៅក្នុងប្រភពឯកសារចិន

ចំណុចពិសេសមួយរបស់លោក ប៉ែល្លីយ៉ូត៍ គឺការតាមដានរកឈ្មោះ និងទីកន្លែងដែលមិនច្បាស់លាស់នៅទូទាំងអត្ថបទប្រវត្តិសាស្ត្រចិន។ លោកបានកំណត់អត្តសញ្ញាណ កំណត់អត្តសញ្ញាណឡើងវិញ ហើយជួនកាលបានវែកញែកឡើងវិញនូវការដាក់ឈ្មោះដោយចិនសម្រាប់ទឹកដី រដ្ឋ និងទីក្រុងរបស់ខ្មែរ។ ការងារប្រភេទនេះស្តាប់ទៅហាក់បីដូចជាមិនគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែវាមានសារៈសំខាន់ណាស់៖ ប្រសិនបើយើងមិនអាចផ្សារភ្ជាប់ពាក្យ «‍ចេ‍ន‍ឡា» ឬ «ហ្វូណន» របស់ចិនទៅនឹងទីកន្លែង និងសម័យកាលជាក់លាក់ទេ ឯកសារចិនទាំងនេះនឹងមានភាពស្រពេចស្រពិល ពុំអាចក្លាយទៅជាផែនទីអាស៊ីអាគ្នេយ៍ដំបូងដែលអាចប្រើប្រាស់បាននោះទេ។

តាមរយៈការកែសម្រួលរបៀបអាន និងដាក់ឈ្មោះទាំងនេះ លោក ប៉ែល្លីយ៉ូត៍ បានជួយអ្នកប្រវត្តិសាស្រ្តឱ្យកំណត់ទីតាំងប្រទេសកម្ពុជាក្នុងទម្រង់ទូលំទូលាយពាក់ព័ន្ធនឹងការបង់សួយសាអាករ ការទូត និងពាណិជ្ជកម្មដែលបានកត់ត្រានៅក្នុងប្រភពឯកសាររបស់ចិន។ ការងារនេះបានជួយដល់ការផ្សារភ្ជាប់នូវការកើនឡើង និងការធ្លាក់ចុះនៃនគរខ្មែរ ទៅនឹងសក្ដានុពលក្នុងតំបន់កាន់តែទូលំទូលាយ ដូចជានយោបាយរាជវង្សចិន ការដោះដូរពាណិជ្ជកម្មតាមសមុទ្រ ឬការប្រែប្រួលនូវសារៈសំខាន់នៃឈូងសមុទ្រថៃ និងច្រករបៀងមេគង្គជាដើម។

លើសពីកម្ពុជា៖ លោក ប៉ែល្លីយ៉ូត៍ និងប្រវត្តិសាស្រ្តអាស៊ីអាគ្នេយ៍ដែលពាក់ព័ន្ធគ្នា

ចំណុចប្រសព្វរវាងអាស៊ីកណ្តាល ចិន និងអាស៊ីអាគ្នេយ៍

បេសកកម្មនៅអាស៊ីកណ្តាល និងការងារអំពីទួនហ័ង​របស់លោក ប៉ែល្លីយ៉ូត៍ ហាក់បីដូចជានៅឆ្ងាយពីទីក្រុងភ្នំពេញ ប៉ុន្តែស្នាដៃទាំងនេះបានចូលរួមចំណែកដោយប្រយោលដល់ប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ ដោយបញ្ជាក់ពីបណ្តាញកាន់តែទូលំទូលាយដែលប្រទេសកម្ពុជាត្រូវបានបង្កប់នៅក្នុងនោះផងដែរ។ ការស្រាវជ្រាវរបស់លោកអំពីផ្លូវសូត្រ ព្រះពុទ្ធសាសនា និងទំនាក់ទំនងសម័យម៉ុងហ្គោល បានបំភ្លឺពីរបៀបដែលគំនិត គំនូរ អត្ថបទសាសនា និងសូម្បីតែការអនុវត្តរដ្ឋបាល អាចធ្វើដំណើរពីប្រទេសឥណ្ឌា និងអាស៊ីកណ្តាលឆ្លងកាត់ប្រទេសចិនមកកាន់អាស៊ីអាគ្នេយ៍ដីគោក។

ជាឧទាហរណ៍ ការយល់ដឹងពីការរីករាលដាលនៃអត្ថបទព្រះពុទ្ធសាសនា និងរូបនិមិត្តសញ្ញាតំណាងពីអាស៊ី​ក‍ណ្តា‍លទៅកាន់ប្រទេសចិន និងឆ្ពោះមកភាគខាងត្បូង ជួយពន្យល់ពីមូលហេតុដែលធាតុមួយចំនួននៅអង្គរ ឬនៅក្នុងសិល្បៈអាស៊ីអាគ្នេយ៍ដីគោក មើលទៅ «មានលក្ខណៈចម្រុះវប្បធម៌» យ៉ាងមិនគួរឱ្យជឿ។ ការងារប្រៀបធៀបឯកសាររបស់លោក ប៉ែល្លីយ៉ូត៍ ដែលផ្សារភ្ជាប់កំណត់ត្រាចិន ឯកសារអត្ថបទអាស៊ីកណ្តាល និងដាននៃអាស៊ីអា‍គ្នេ‍យ៍ បានគាំទ្រគំនិតដែលថាអរិយធម៌ខ្មែរគឺជាផ្នែកមួយនៃបណ្តាញទូទាំងអាស៊ី មិនមែនជាប្រទេសដែលរីកលូតលាស់ឡើងក្នុងតំបន់បិទជិត មិនទទួលឥទ្ធិពលពីខាងក្រៅនោះទេ។

អាស៊ីអាគ្នេយ៍នៅក្នុងទស្សនៈនៃការសិក្សាអំពីអាស៊ី

នៅដើមសតវត្សទី២០ ការសិក្សាស្រាវជ្រាវអំពីចិន និងការសិក្សាអំពីឥណ្ឌា គឺជាជំនាញដែលត្រូវបានបង្កើតឡើងរួចទៅហើយ ខណៈអាស៊ីអាគ្នេយ៍ជារឿយៗត្រូវបានគេចាត់ទុកជាតំបន់កណ្តាលដែលមិនច្បាស់លាស់មួយរវាងប្រទេសទាំងពីរ។ ការយកចិត្តទុកដាក់របស់លោក ប៉ែល្លីយ៉ូត៍ ចំពោះប្រភពឯកសារចិនអំពីប្រទេសកម្ពុជា និងការសហការរបស់លោកជាមួយសហការីនៅសាលាបារាំងចុងបូព៌ាប្រទេស ដែលធ្វើការលើសិលាចារឹក និងបុរាណវិទ្យា បានរួមចំណែកក្នុងការផ្តល់ឱ្យអាស៊ីអាគ្នេយ៍នូវប្រវត្តិសាស្ត្រជារបស់ខ្លួននៅក្នុងការសិក្សាអប់រំ។

នៅក្នុងភាពជាក់ស្តែង វាមានន័យថា៖

  • ប្រទេសកម្ពុជាបានបង្ហាញខ្លួនជាញឹកញាប់នៅក្នុងការជជែកវែកញែកសំខាន់ៗនៅក្នុងការសិក្សាស្រាវជ្រាវអំពីប្រទេសចិន ពាក់ព័ន្ធនឹងទំនាក់ទំនងបរទេស ការទូត និងពាណិជ្ជកម្មតាមសមុទ្រ។
  • ប្រវត្តិសាស្ត្រខ្មែរត្រូវបានបញ្ចូលទៅក្នុងសំយោគយ៉ាងទូលំទូលាយនៃប្រវត្តិសាស្ត្រអាស៊ី ជាជាងត្រូវបានផាត់ចោលទៅផ្នែកម្ខាងនៃ «ឥណ្ឌូចិន»។
  • និស្សិត និងអ្នកស្រាវជ្រាវដែលសិក្សាអំពីអាស៊ី បានជួបប្រទះនូវប្រធានបទអំពីកម្ពុជា ដោយសារតែភាពលេចធ្លោនៃការបោះពុម្ពផ្សាយ អត្ថបទ និងគន្ថនិទ្ទេសរបស់លោក ប៉ែល្លីយ៉ូត៍។

លោកមិនបាន «បង្កើត» ការសិក្សាអំពីអាស៊ីអាគ្នេយ៍នោះទេ ប៉ុន្តែលោកបានជួយធានាថា ប្រទេសកម្ពុជា និងប្រទេសជិតខាងត្រូវបានគេមើលឃើញនៅក្នុងឯកសារយោងធំៗ និងប្រព័ន្ធមជ្ឈដ្ឋានរបស់អ្នកសិក្សា ដែលជះឥទ្ធិពលលើជំនាញនេះ។

របៀបដែលលោក ប៉ែល្លីយ៉ូត៍ នៅតែមានឥទ្ធិពលលើប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍រហូតដល់សព្វថ្ងៃនេះ

ការសិក្សាពីសម័យអង្គរក្នុងសម័យទំនើបនៅតែដើរតាមគន្លងរបស់លោក ប៉ែល្លីយ៉ូត៍

ប្រសិនបើអ្នកអានសៀវភៅសម័យក្រោយៗ អំពីអង្គរជាភាសាអង់គ្លេស បារាំង ឬភាសាអឺរ៉ុបផ្សេងទៀត មានអត្រាខ្ពស់ណាស់ដែល៖

  • ការសិក្សាពាក់ព័ន្ធនឹងអត្ថបទរបស់លោក ជីវ តាក្វាន់ គឺពឹងផ្អែកលើការបោះពុម្ពរបស់លោក ប៉ែល្លីយ៉ូត៍ ដោយផ្ទាល់ ឬដោយប្រយោល។
  • កាលប្បវត្តិនៃការសិក្សាទាំងនោះ និងការកំណត់អត្តសញ្ញាណនៃឯកសារយោងមួយចំនួនរបស់ចិនចំពោះនគរខ្មែរ ត្រូវបានដកស្រង់ចេញពីការងាររបស់លោក ប៉ែល្លីយ៉ូត៍ ឬការសិក្សាស្រាវជ្រាវផ្សេងៗដែលឆ្លើយតបនឹងលោក ប៉ែល្លីយ៉ូត៍។

អ្នកបុរាណវិទូ និងអ្នកប្រវត្តិសាស្រ្តសិល្បៈអាចផ្តោតលើប្រាសាទ បារាយណ៍ និងវត្ថុសេរ៉ាមិកផ្សេងៗ ប៉ុន្តែនៅពេលដែលពួកគេត្រូវការការត្រួតពិនិត្យតាមរយៈឯកសារអត្ថបទ ពួកគេតែងតែងាកទៅរកគន្ថនិទ្ទេស ដែលឈ្មោះលោក ប៉ែល្លីយ៉ូត៍ តែងលេចឡើង ជួនកាលជាច្រើនដង។ ដូច្នេះហើយ ឥទ្ធិពលរបស់លោកត្រូវបានបញ្ចូលទៅក្នុងក្របខណ្ឌឯកសារយោងជាមូលដ្ឋានគ្រឹះនៃការសិក្សាអំពីអង្គរ និងប្រវត្តិសាស្រ្តមជ្ឈិមសម័យរបស់កម្ពុជា។

ប្រភពធនធាន និងជាការ​រំឭក​អំពី​អតុល្យភាព

ទន្ទឹមនឹងនេះ អាជីពការងាររបស់លោក ប៉ែល្លីយ៉ូត៍ បានរំឭកយើងថា អ្វីដែលយើងដឹងជាច្រើនអំពីប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍បានឆ្លងកាត់ដៃជនបរទេស និងបណ្តុំឯកសារពីខាងក្រៅ។ ប្រភពសំខាន់ៗជាច្រើនត្រូវបានកែសម្រួល បកប្រែ និងបកស្រាយនៅទីក្រុងប៉ារីស ហាណូយ ឡុងដ៍ ឬតូក្យូ មុនពេលដែលអ្នកប្រាជ្ញក្នុងស្រុកអាចចូលទៅប្រើប្រាស់បានដោយងាយស្រួល។

សព្វថ្ងៃនេះ ដោយសារអ្នកសិក្សានៅកម្ពុជា និងក្នុងតំបន់ ទទួលបានលទ្ធភាពចូលប្រើប្រាស់កាន់តែច្រើនទៅកាន់បណ្តុំឯកសារចិន បារាំង និងបណ្ណសារផ្សេងៗទៀត ហើយស្របពេលដែលគម្រោងឌីជីថលផ្សេងៗផ្តល់នូវបណ្តុំឯកសារសម្រាប់មនុស្សគ្រប់គ្នា ការងាររបស់លោក ប៉ែល្លីយ៉ូត៍ កំពុងត្រូវបានគេចូលមើលសាជាថ្មី កែតម្រូវ ពង្រីក និងសម្របទៅតាមបរិបទក្នុងស្រុក។ ការរួមចំណែករបស់លោកនៅតែមានតម្លៃ ប៉ុន្តែឥឡូវនេះវាក្លាយជាផ្នែកមួយនៃការសរសេរឡើងវិញនូវប្រវត្តិសាស្រ្តអាស៊ីអាគ្នេយ៍ដ៏ទូលំទូលាយ ដែលនាំមកនូវសំឡេង និងទស្សនៈរបស់កម្ពុជាទៅកាន់ចំណុចកណ្តាលនៃសាច់រឿង។

សេចក្តីសន្និដ្ឋាន

លោក ប៉ូល ប៉ែល្លីយ៉ូត៍ ប្រហែលជាត្រូវបានគេស្គាល់ថាជាបុរសដែលបានចូលទៅក្នុងរូងភ្នំទួនហ័ង ហើយបានត្រលប់មកវិញជាមួយនឹងក្រាំងឯកសារជាច្រើន ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ កេរដំណែលរបស់លោកមិនសូវមានគេចាប់អារម្មណ៍ឡើយ ប៉ុន្តែអាចមានសារៈសំខាន់ខ្លាំងជាងស្នាដៃនៅទួនហ័ងទៅទៀត។តាមរយៈការបកប្រែនូវ «កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា» តាមរយៈការផ្តល់នូវឯកសារជាច្រើនអំពីអាស៊ីទៅដល់សាលាបារាំងចុងបូព៌ាប្រទេស និងស្ថាប័នផ្សេងៗទៀត និងតាមរយៈការបញ្ជាក់អំពីឯកសារយោងរបស់ចិនចំពោះនគរខ្មែរ និងប្រទេសជិតខាង លោក ប៉ែល្លីយ៉ូត៍ បានជួយផ្តល់ឱ្យអ្នកប្រវត្តិសាស្រ្តនូវឧបករណ៍ដើម្បីសរសេរប្រទេសកម្ពុជាចូលទៅក្នុងប្រវត្តិសាស្រ្តដ៏ទូលំទូលាយនៃអាស៊ី។ សព្វថ្ងៃនេះ ដោយសារប្រវត្តិសាស្រ្តនោះត្រូវបានពិនិត្យឡើងវិញពីតំបន់នីមួយៗដោយផ្ទាល់ ការងាររបស់លោក ប៉ែល្លីយ៉ូត៍ ដើរតួទាំងជាស្រទាប់មូលដ្ឋានគ្រឹះ និងជាការរំឭកអំពីដំណើរដ៏វែងឆ្ងាយជួនកាលពោរពេញដោយឧបសគ្គរបស់អាស៊ីអាគ្នេយ៍ ក្នុងការទទួលបានការរាប់បញ្ចូលទៅក្នុងប្រវត្តិសាស្ត្រសកលលោក។

ប្រភព និងសម្រាប់ការអានបន្ថែម / ដើម្បីស្វែងយល់បន្ថែម

  • ការបោះពុម្ព និងការបកប្រែនៃ «កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា»

ការបកប្រែសម័យទំនើប និងការសិក្សាដែលពិភាក្សាអំពីច្បាប់បោះពុម្ពផ្សាយរបស់លោក ប៉ែល្លីយ៉ូត៍ និងរបៀបដែលស្នាដៃរបស់លោកជះឥទ្ធិពលលើការយល់ដឹងរបស់យើងអំពីអង្គរ។

  • ការសិក្សាអំពីប្រភពឯកសារចិនសម្រាប់ប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ដើម

ការស្ទង់មតិ និងឯកសារឯកទេសផ្សេងៗដែលស្វែងយល់ពីរបៀបដែលប្រវត្តិរាជវង្ស និងកំណត់ហេតុធ្វើដំណើររបស់ចិន ពណ៌នាអំពីខ្មែរ ចម្ប៉ា និងនគរជិតខាង។

  • ប្រវត្តិនៃសាលាបារាំងចុងបូព៌ាប្រទេស (EFEO)

ប្រវត្តិសាលា ដោយបង្ហាញពីរបៀបដែលការប្រមូលផ្តុំឯកសារ និងបុគ្គលិករបស់សាលាចុងបូព៌ាប្រទេស រួមទាំងលោក ប៉ែល្លីយ៉ូត៍ បានចូលរួមចំណែកក្នុងការកសាងការសិក្សានៅកម្ពុជា និងក្នុងតំបន់។

  • ការសិក្សាអំពីសមាហរណកម្មអាស៊ីអាគ្នេយ៍ទៅក្នុងពាណិជ្ជកម្ម និងការទូតអាស៊ី

ការស្រាវជ្រាវបង្ហាញពីរបៀបដែលចិន និងកំណត់ត្រាបរទេសផ្សេងទៀត កំណត់ប្រទេសកម្ពុជាក្នុងបណ្តាញសមុទ្រ និងផ្លូវគោកកាន់តែទូលំទូលាយ។

  • អត្ថបទជីវប្រវត្តិអំពីលោក ប៉ូល ប៉ែល្លីយ៉ូត៍

បទបង្ហាញស្រាវជ្រាវ និងពេញនិយមដទៃទៀតអំពីលោក ប៉ែល្លីយ៉ូត៍ ដែលសង្កត់ធ្ងន់លើតួនាទីរបស់លោកក្នុងការផ្សារភ្ជាប់រវាងឯកសារចិន អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍។

  • ប្រវត្តិសាស្ត្រអង្គរ និងមជ្ឈិមសម័យពិភពលោក

ឯកសារផ្សេងៗដែលកំណត់ទីតាំងប្រទេសកម្ពុជាសម័យអង្គរនៅក្នុងពិភពលោកមជ្ឈិមសម័យដែលមានទំនាក់ទំនងគ្នា ជារឿយៗពឹងផ្អែកលើប្រភពឯកសារបុរាណនានាដែលលោក ប៉ែល្លីយ៉ូត៍ ធ្លាប់បានយកមកបកស្រាយបំភ្លឺ។

Don’t miss our upcoming articles!

We don’t spam!

Check your INBOX or SPAM folder to confirm your subscription.

Tags: ការសិក្សាអំពីប្រទេសចិនដោយជនជាតិបារាំងការសិក្សាអំពីអាស៊ីអាគ្នេយ៍ជីវ តាក្វាន់ទំនាក់ទំនងនៃអាស៊ីប៉ូល ប៉ែល្លីយ៉ូត៍ប្រភពចិន អតីតកាលខ្មែរប្រវត្តិសាស្រ្តខ្មែរប្រវត្តិសាស្រ្តអង្គរសាលាបារាំងចុងបូព៌ាប្រទេស
ShareTweet
Previous Post

Books: A History of Cambodia by David Chandler: A Cornerstone Guide to the Khmer Past

Next Post

Picture of the day: African Tulip Tree in Bloom, Phnom Penh

Pascal Medeville

Pascal Medeville

Author of the blog Wonders of Cambodia, I share my passion for Cambodia through stories, cultural insights, and personal reflections on the country. I'm also the founder of Simili Consulting, where we provide high-quality, professional translation services to international clients.

Related Posts

កាក់ស្ពាន់លាយ Kai Yuan Tong Bao (開元通寶) សម័យរាជវង្សថាង ដែលមានសភាពពុកផុយយ៉ាងខ្លាំង ត្រូវបានថតបង្ហាញក្នុងទម្រង់ពង្រីកធំ ជារូបភាពពីរទន្ទឹមគ្នាបង្ហាញទាំងផ្នែកមុខ និងផ្នែកក្រោយ ដោយកាក់មានរន្ធរាងការ៉េនៅកណ្តាល និងអក្សរចិនដែលនៅសេសសល់អាចអានបានខ្លះៗ ដើម្បីបង្ហាញជាគំរូនៃកាក់ដែលបានរកឃើញនៅអង្គរ។
ខ្មែរ

ប្រវត្តិសាស្ត្រ៖ កាក់ចិនបង្ហាញរឿងរ៉ាវអាថ៌កំបាំងរបស់អង្គរ

July 21, 2026
Blaise Kilian, co-directeur du musée SOSORO, prononce un discours de lancement devant un pupitre décoré de fleurs, avec en arrière-plan deux grands visuels du nouvel ouvrage illustré sur le Musée de l’Économie et de la Monnaie Preah Srey Içanavarman, en khmer, français et anglais
ខ្មែរ

សារមន្ទីរ ស.ស.រ និងគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា រួមគ្នាបោះពុម្ពផ្សាយសៀវភៅប្រវត្តិសាស្ត្រថ្មី ដើម្បីទទួលស្វាគមន៍ទេសចរគ្រប់វ័យ

July 12, 2026
ស្បៃក្នុងប្រទេសកម្ពុជា៖ ភាពទន់ភ្លន់នៃវប្បធម៌ខ្មែរ
ខ្មែរ

ស្បៃក្នុងប្រទេសកម្ពុជា៖ ភាពទន់ភ្លន់នៃវប្បធម៌ខ្មែរ

June 20, 2026
ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ
ខ្មែរ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ
ខ្មែរ

ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ

February 24, 2026
ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ
ខ្មែរ

ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ

February 6, 2026
Next Post
Picture of the day: African Tulip Tree in Bloom, Phnom Penh

Picture of the day: African Tulip Tree in Bloom, Phnom Penh

  • Trending
  • Comments
  • Latest
The French Protectorate of Cambodia (1863–1953): An Overview

The French Protectorate of Cambodia (1863–1953): An Overview

July 13, 2025
The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

February 11, 2026
Cambodian-Vietnamese War (1978-1989)

Cambodian-Vietnamese War (1978-1989)

July 13, 2025
The Legend of Preah Ko Preah Keo: Guardians of Cambodia’s Lost Treasures

The Legend of Preah Ko Preah Keo: Guardians of Cambodia’s Lost Treasures

February 23, 2026
Kampot Province

Takeo Province: A Cradle of Cambodian History and Culture

3
Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

3
Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

2
Stung Treng Province: The Gateway to Cambodia’s Northern Wilderness

Stung Treng Province: The Gateway to Cambodia’s Northern Wilderness

2
Traditional Khmer-style building at the Royal University of Fine Arts old campus in Phnom Penh.

Video: Phnom Penh in a glance, #4 – RUFA Old Campus in Phnom Penh: A Living Heritage

August 1, 2026
Cambodia: A Visual Journal — Pictures of the Day from July 2026

Cambodia: A Visual Journal — Pictures of the Day from July 2026

August 1, 2026
Old colonial-era commissariat building near Wat Phnom in Phnom Penh, Cambodia, with weathered yellow walls overlooking a busy street.

Picture of the day: Old Commissariat at Wat Phnom

August 1, 2026
Francophonie 2026 in Cambodia: Phnom Penh Welcomes the French-Speaking World

La Francophonie au Cambodge en 2026 : Phnom Penh accueille le monde francophone

July 31, 2026

Recent News

Traditional Khmer-style building at the Royal University of Fine Arts old campus in Phnom Penh.

Video: Phnom Penh in a glance, #4 – RUFA Old Campus in Phnom Penh: A Living Heritage

August 1, 2026
Cambodia: A Visual Journal — Pictures of the Day from July 2026

Cambodia: A Visual Journal — Pictures of the Day from July 2026

August 1, 2026
Old colonial-era commissariat building near Wat Phnom in Phnom Penh, Cambodia, with weathered yellow walls overlooking a busy street.

Picture of the day: Old Commissariat at Wat Phnom

August 1, 2026
Francophonie 2026 in Cambodia: Phnom Penh Welcomes the French-Speaking World

La Francophonie au Cambodge en 2026 : Phnom Penh accueille le monde francophone

July 31, 2026
Wonders of Cambodia

Exploring Culture, Nature, and Spirit in the Land of Wonder.

Follow Us

Browse by Category

  • Architecture
  • Architecture
  • Art
  • Books
  • Business
  • Business
  • Cinema
  • Costume
  • Costume
  • Cuisine
  • Culture
  • Defense
  • Du lịch
  • e-Books
  • Education
  • Expat life
  • Fauna
  • Festival
  • Flora
  • Food providers
  • Français
  • Geography
  • Handicraft
  • Health
  • Histoire
  • History
  • Hotels
  • Khmer Stories
  • Khmer stories
  • Knowledge
  • Language
  • Last posts
  • Lịch sử
  • Life in Cambodia
  • Literature
  • Meet the neigbhors
  • Music
  • Pictures
  • Politics
  • Population
  • Press review
  • Professional services
  • Proverbs
  • Reference
  • Reference
  • Religion
  • Restaurants
  • Temples
  • Textile
  • Tiếng Việt
  • Tourism
  • Tourisme
  • Transport
  • Uncategorized
  • Vidéo
  • Video
  • Vie quotidienne
  • Who's who
  • ខ្មែរ
  • ទេសចរណ៍៖
  • បគ្គលល្បី
  • ប្រវត្តិសាស្ត្រោ
  • សៀវភៅ
  • 中文
  • 书籍
  • 历史
  • 商业
  • 旅游
  • 生活

Recent News

Traditional Khmer-style building at the Royal University of Fine Arts old campus in Phnom Penh.

Video: Phnom Penh in a glance, #4 – RUFA Old Campus in Phnom Penh: A Living Heritage

August 1, 2026
Cambodia: A Visual Journal — Pictures of the Day from July 2026

Cambodia: A Visual Journal — Pictures of the Day from July 2026

August 1, 2026
  • About Us
  • Advertise
  • Privacy & Policy
  • Contact Us

© 2025 - Made with 💫 by TechFlow.

No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books

© 2025 - Made with 💫 by TechFlow.