Wonders of Cambodia
Advertisement
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
Wonders of Cambodia
No Result
View All Result
Home ខ្មែរ

ឫសគល់​នៃ​ជម្លោះ​ដ៏​វែង​ឆ្ងាយ៖ ពី​សម័យ​អង្គរ​រហូត​ដល់​សន្ធិសញ្ញា​ព្រំដែន

Pascal Medeville by Pascal Medeville
February 14, 2026
in ខ្មែរ, ប្រវត្តិសាស្ត្រោ
Reading Time: 3 mins read
0

ការ​ស្វែងយល់​អំពី​ឫសគល់​នៃ​ជម្លោះ​កម្ពុជា-ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ។ ត្រឹមតែ​តាមរយៈ​ការ​គូស​គំនូស​ព្រំដែន​ក្នុង​សតវត្ស​ទី១៩-២០ នោះ គឺជា​ការ​មើល​រំលង​នូវ​ប្រវត្តិសាស្ត្រ​ជាច្រើន​សតវត្ស​របស់​កម្ពុជា។ ជម្លោះ​នា​សម័យ​ទំនើប​ជុំវិញ​ប្រាសាទ​ព្រះ‍វិហារ ជួរ‍ភ្នំ​ដងរែក និង «កម្ពុជា​លើ» ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដ៏​ចំណាស់​មួយ​ផ្សេង​ទៀត ​អំពី​ការ​ពង្រីក​ទឹកដី​របស់​សៀម​មក​លើ​ទឹកដី​ខ្មែរ ដែល​ចាប់ផ្តើម​តាំងពី​ក្នុង​សតវត្ស​ចុងក្រោយ​នៃ​សម័យ​អង្គរ​មកម្ល៉េះ និង​កាន់តែ​តានតឹង​ឡើង​នៅ​ក្នុង​សម័យ​អយុធ្យា និង​រជ្ជកាល​ដំបូងៗ​នៃ​ស្តេច​សម័យ​បាងកក។

អង្គរ​ស្ថិត​នៅ​ក្រោម​សម្ពាធ​សៀម​ដែល​កំពុង​រីក​ដុះដាល

ចាប់ពី​ពាក់កណ្តាល​សតវត្ស​ទី១៤ នៅ​ពេល​ដែល​អាណាចក្រ​ខ្មែរ​បុរាណ​ចុះ​ខ្សោយ អាណាចក្រ​តៃ​ដូចជា សុខោទ័យ និង​ជាពិសេស​អយុធ្យា បាន​លេច​ចេញ​ជា​គូប្រជែង​ដ៏​មាន​ឥទ្ធិពល ដោយ​ដណ្តើម​យក​អតីត​នគរ​ចំណុះ​របស់​ខ្មែរ​ដូចជា​នគរលវោ ហើយ​បាន​ពង្រីក​ព្រំប្រទល់​ដល់​កាន់​តែ​ជិត​អង្គរ។

ប្រាសាទ​អង្គរវត្ត រូបដកស្រង់​ពី «Voyage au Cambodge. L’architecture khmer» ដោយ​លោក L. Delaporte ឆ្នាំ១៨៨០

ការ​សិក្សា​អំពី «ការ​វាយ​លុក​របស់​សៀម​លើ​អង្គរ​មុន​ឆ្នាំ១៤៣០» អះអាង​ថា ជំនួស​ឱ្យ​ការ​វាយលុក​ត្រួតត្រា​ភ្លាមៗ អាណាចក្រ​អង្គរ​បាន​ប្រឈម​មុខ​នឹង​ការ​វាយឆ្មក់ និង​វាយប្រហារ​ជា​បន្តបន្ទាប់​ពី​អយុធ្យា ដោយ​មិនមែន​ទើបតែ​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ​នោះ​ឡើយ ពោល​គឺ​ឈាន​ដល់​ទីបញ្ចប់​ជាមួយ​នឹង​ការ​ឡោមព័ទ្ធ​រាជធានី​ដ៏​ល្បីរន្ទឺ​នៅ​ឆ្នាំ១៤៣០-១៤៣១។

ការ​ដួល​រលំ​នៃ​អង្គរ៖ ការ​ផ្តួលរំលំ និង​ការ​ចម្លង​វប្បធម៌

នៅ​ឆ្នាំ១៤៣០-១៤៣១ កងទ័ព​អយុធ្យា​ក្រោម​រជ្ជកាល ​ព្រះបាទ​បរមរាជាធិរាជ​ទី២ បាន​ឡោមព័ទ្ធ​អង្គរ​អស់​ជាច្រើន​ខែ ហើយ​ទីបំផុត​បាន​វាយលុក​អាណាចក្រ​នេះ ដោយ​បាន​កែន​យក​ប្រជានុរាស្ត្រ ទ្រព្យសម្បត្តិ និង​វត្ថុ​សក្ការៈ​ផ្សេងៗ នៅ​ក្នុង​សម័យកាល​មួយ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ដួលរលំ​នៃ​អាណាចក្រ​អង្គរ។

បន្ទាប់​ពី​នេះ រាជធានី​របស់​អាណាចក្រ​ខ្មែរ​បាន​ផ្លាស់ប្តូរ​ទៅ​ទិស​ខាងត្បូង​ឆ្ពោះ​ទៅ​ទន្លេសាប និង​តំបន់​ភ្នំពេញ ​ដែល​កំពុង​រីកចម្រើន ខណៈ​ពេល​ដែល​អយុធ្យា​បាន​ចាប់យក និង​កែច្នៃ​ឡើង​វិញ​នូវ​ស្ថាបត្យកម្ម​វាំង​ខ្មែរ រចនាបថ​ពិធី និង​សិល្បៈ​សាសនា ដែល​បង្កើត​បាន​ជា​ទំនាក់ទំនង​ផ្ទុយ​ខុស​ពី​ធម្មតា ពោល​គឺ​រដ្ឋ​ដែល​ត្រួតត្រា ​បែរ​ជា​កោតស្ញប់ស្ញែង និង​ចម្លង​យក​នូវ​វប្បធម៌​របស់​អង្គរ។

សម័យ​លង្វែក ឆ្នាំ១៥៩៤៖ «ការ​ដួលរលំ​លើក​ទីពីរ» របស់​ប្រទេស​កម្ពុជា

រាជធានី​ថ្មី​នៅ​លង្វែក​ក្នុង​សតវត្ស​ទី១៦ តំណាង​ឱ្យ​ការ​ព្យាយាម​មួយ​របស់​ខ្មែរ​ក្នុង​ការ​ងើប​ឡើង​វិញ ប៉ុន្តែ​ប្រឈម​នឹង​ភាព​តានតឹង ដោយសារ​អយុធ្យា​នៅ​តែ​រីកចម្រើន​ខ្ពស់​ត្រដែត។

ទិដ្ឋភាព​ពី​លើ​អាកាស​នៃ «លង្វែក» ប្រទេស​កម្ពុជា (ដោយ​លោក Johannes Vingboons រូបភាព​សាធារណៈ)

ក្នុង​អំឡុង​សង្គ្រាម​សៀម-កម្ពុជា ឆ្នាំ១៥៩១-១៥៩៤ ព្រះបាទ​នរេសូរ​បាន​ត្រលប់​មក​កម្ពុជា​វិញ​ជាមួយ​នឹង​កងទ័ព​ដ៏​ធំ​មួយ ហើយ​បន្ទាប់​ពី​ឡោមព័ទ្ធ​នគរ​យ៉ាង​យូរ ទីបំផុត​ទ្រង់​បាន​កាន់កាប់​ក្រុង​លង្វែក​នៅ​ថ្ងៃទី៣ ខែ​មករា ឆ្នាំ១៥៩៤។ កំណត់ត្រា​បាន​បង្ហាញ​ថា មាន​ការ​និរទេស​ដ៏​ធំ​សម្បើម​មួយ ពោល​គឺ​ប្រជារាស្ត្រ​ខ្មែរ​រាប់​ម៉ឺន​នាក់ រួមទាំង​ព្រះស្រីសុរិយោពណ៌​ផងដែរ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​នគរ​អយុធ្យា ហើយ​កំណត់ត្រា​បាន​ចាត់ទុក​ការ​ដួលរលំ​នៃ​ក្រុង​លង្វែក​ថា ​ជា​ការ​ធ្លាក់ចុះ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៃ​ភាព​រុងរឿង​របស់​កម្ពុជា។

ការ​និរទេស ភាព​អាម៉ាស់ និង​ក្តីសោកសង្រេង​ដ៏​យូរអង្វែង

ការ​ពិពណ៌នា​អំពី​ជ័យជំនះ​របស់​ព្រះបាទ​នរេសូរ​ជា​ភាសាថៃ និង​រឿងរ៉ាវ​និទាន​ដ៏​ពេញនិយម​ក្នុង​សម័យ​ថ្មី បង្ហាញ​ពី​ការ​បង្អាប់​បង្អោន​មេដឹកនាំ និង​ប្រជារាស្ត្រ​ខ្មែរ ដែល​ពង្រឹង​នូវ​ការ​ចងចាំ​អំពី​ភាគី​កម្ពុជា​ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ក្រុម​មនុស្ស​ក្រោម​ការ​ត្រួតត្រា និង​ការ​កេងប្រវ័ញ្ច។

អស់​ជាច្រើន​សតវត្ស​ត​មក ប្រទេស​កម្ពុជា​បម្រើ​ជា​ប្រភព​នៃ​កម្លាំង​ពលកម្ម និង​ជា​ទីលាន​នៃ​សង្រ្គាម​សម្រាប់​សៀម ជាមួយ​នឹង​យុទ្ធនាការ​វាយប្រហារ​ជាច្រើន​លើក ដែល​នាំ​មក​នូវ​រលក​ថ្មីៗ​នៃ​ឈ្លើយ​សឹក​ចូល​ទៅ​ក្នុង​ទឹកដី​សៀម និង​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ប្រជាសាស្រ្ត​យ៉ាង​ជ្រាលជ្រៅ​នៅ​តំបន់​ជនបទ​របស់​ខ្មែរ។

កម្ពុជា​លើ៖ បាត់ដំបង សៀមរាប និង​អង្គរ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សៀម

នៅ​ចុង​សតវត្ស​ទី១៨ សៀម​បាន​ផ្លាស់ប្តូរ​ពី​ការ​លុកលុយ​តាម​សម័យកាល ទៅ​ជា​ការ​គ្រប់គ្រង​ជា​អចិន្ត្រៃយ៍​លើ​មួយ​ផ្នែក​ធំ​នៃ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា។

នៅ​ឆ្នាំ១៧៩៤ ក្នុង​បរិបទ​នៃ​ការ​លើកព្រះបាទ​អង្គអេង​ឱ្យ​ឡើង​សោយរាជ្យ សៀម​បាន​គ្រប់គ្រង​ខេត្ត​បាត់ដំបង និង​សៀមរាប រួមទាំង​អង្គរ​ដែល​បែកបាក់​ផងដែរ បង្កើត​បាន​ជា​តំបន់​ដែល​ក្រោយ​មក​គេ​ហៅ​ថា «កម្ពុជា​លើ»។ ខេត្ត​ទាំងនេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​ទីក្រុង​បាងកក រហូត​ទាល់​តែ​ត្រូវ​បាន​បារាំង​ប្រគល់​មក​ឱ្យកម្ពុជា​វិញ​នៅ​ឆ្នាំ១៩០៧។

ព្រះបាទ​អង្គចន្ទ​ទី២ និង​ការ​ស្ថិត​ក្រោម​ចំណុះ​នគរ​ពីរ

នៅ​ពេល​ដែល​ព្រះបាទ​អង្គអេង​សោយ​ទិវង្គត បុត្រា​របស់​ទ្រង់​គឺ​ព្រះបាទ​អង្គចន្ទ​ទី២ ចុងក្រោយ​បាន​យល់ព្រម​ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​សៀម៖ ព្រះអង្គ​ត្រូវ​បាន​គេ​ទទួលស្គាល់ និង​លើក​ឱ្យ​ឡើង​គ្រងរាជ្យ​នៅ​ទីក្រុង​បាងកក​នៅ​ដើម​សតវត្ស​ទី១៩ ហើយ​បាន​បង់​សួយសារអាករ​ដល់​នគរ​សៀម។

ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ផ្ទៃក្នុង​ដែល​ដឹកនាំ​ដោយ​ព្រះអនុជ គឺ​ព្រះបាទ​អង្គស្ងួន និង​ទទួល​រង​សម្ពាធ​ពី​ទីក្រុង​បាងកក ព្រះបាទ​អង្គចន្ទ​ទី២ បាន​ងាក​ទៅ​រក​អធិរាជ យ៉ា ឡុង នៃ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ១៨១១។ កងទ័ព​វៀតណាម​បាន​ស្ដារ​ព្រះអង្គ​ឡើង​វិញ លើក​រាជធានី​មក​ភ្នំពេញ​ក្រោម​បន្ទាយ​ដែល​សាងសង់​ឡើង​ដោយ​វៀតណាម ហើយ​ទុក​ឱ្យ​ប្រទេស​កម្ពុជា​បែងចែក​យ៉ាង​ដាច់​ស្រេច ពោល​គឺ​សៀម​វាតទី​នៅ​ភាគ​ខាងលិច (កម្ពុជា​លើ) វៀតណាម​ត្រួតត្រា​នៅ​ភាគ​ខាងកើត ខណៈ​ព្រះបាទ​អង្គចន្ទ​ទី២ បាន​បញ្ជូន​សួយសារអាករ​ទៅ​នគរ​ទាំងពីរ។

អាណាចក្រ​មួយ​ដែល​ចុះខ្សោយ មុន​ពេល​មាន​ផែនទី​បារាំង

គិត​ត្រឹម​ពាក់កណ្តាល​សតវត្ស​ទី១៩ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ការ​បែកបាក់​នៃ​អាណាចក្រ​អង្គរ ការ​ដួលរលំ​នៃ​ក្រុង​លង្វែក ការ​និរទេស​ម្តង​ហើយ​ម្តង​ទៀត និង​ការ​បែងចែក​ទឹកដី​របស់​ខ្លួន​រវាង​សៀម និង​វៀតណាម។ អ្នកប្រាជ្ញ​បាន​ហៅ​ប្រទេស​នេះ​ថា​ជា «កូនអុក» នៅ​ក្នុង​ការ​ដណ្តើម​អំណាច​ក្នុង​តំបន់ ជាជាង​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ពេញលេញ។

ការសិក្សា​លម្អិត​របស់​លោកស្រី Puangthong Pawakapan អំពី​អន្តរាគមន៍​របស់​សៀម​ពី​ឆ្នាំ១៧៦៧ ដល់​ឆ្នាំ១៨៥១ បាន​សន្និដ្ឋាន​ថា សង្គ្រាម ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​គ្រប់គ្រង​ផ្លូវ​ពាណិជ្ជកម្ម ធ្វើឱ្យ​មូលដ្ឋាន​ប្រជាសាស្រ្ត និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ចុះខ្សោយ រហូត​ដល់​ប្រទេស​នេះ​លែង​ជា​រដ្ឋ​រឹងមាំ​មួយ ដែល​បាន​នាំឱ្យ​មាន​នូវ​សំណើ​សម្រាប់​អាណាព្យាបាល​បារាំង និង​ក្រោយ​មក មាន​ការ​ចរចា​ព្រំដែន។

សន្ធិសញ្ញា​អាណានិគម​លើ​សមរភូមិ​ចាស់

នៅ​ពេល​ដែល​អាណាព្យាបាល​បារាំង​ត្រូវ​បាន​ប្រកាស​នៅ​ឆ្នាំ១៨៦៣ ហើយ​នៅ​ពេល​ដែល​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ១៩០៤ និង១៩០៧ បាន​កំណត់​ព្រំដែន​សម័យ​ទំនើប កិច្ច​ព្រមព្រៀង​ទាំងនេះ​មិនមែន​ជា​ដើមចម​នៃ​ជម្លោះ​រវាង​ថៃ និង​កម្ពុជា​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ វា​បាន​កំណត់​ព្រំដែន​ដែល​បាន​ប្រែប្រួល​ម្តង​ហើយ​ម្តង​ទៀត​តាមរយៈ​ការ​វាតទី ចាប់​តាំង​ពី​ការ​ដួលរលំ​នៃ​អង្គរ ការ​បែកបាក់​ក្រុង​លង្វែក រហូត​ដល់​ការ​គ្រប់គ្រង​របស់​សៀម​នៅ​ខេត្ត​បាត់ដំបង និង​សៀមរាប​អស់​មួយ​សតវត្ស ដោយ​ធានា​ថា​ប្រាសាទ​ដូចជា ប្រាសាទ​អង្គរវត្ត និង​ព្រះវិហារ ត្រូវ​បាន​ចែង​ថា​ជា​សម្បត្តិ​របស់​ខ្មែរ និង​ជា​អតីត​កម្មសិទ្ធិ​របស់​សៀម។

អត្ថបទ​ជា​ភាសាបារាំង​នៃ​សន្ធិសញ្ញា​ឆ្នាំ១៩០៧ (Comité de l’Asie française de Paris ឯកសារ​សាធារណៈ)

ពី​អង្គរ​ទៅ​ដល់​ព្រះវិហារ៖ មូលហេតុ​ដែល​ប្រវត្តិសាស្ត្រ​យូរអង្វែង​មាន​សារៈសំខាន់

ការ​ប្រឈម​មុខ​ដាក់​គ្នា​នា​ពេល​បច្ចុប្បន្ន​នេះ​ជុំវិញ​ប្រាសាទ​ព្រះវិហារ តាក្របី តាមាន់ធំ និង​ភ្នំដងរែក កើតឡើង​នៅ​ក្នុង​រូបភាព​ដែល​គ្របដណ្តប់​ដោយ​ការ​ចងចាំ​ពាក់ព័ន្ធ​នឹង​ការ​ឡោមព័ទ្ធ​អង្គរ ការ​បែកបាក់​ក្រុង​លង្វែក ការ​បម្លាស់ទី​នៃ​ប្រជាជន​នៅ «កម្ពុជា​លើ» និង​ការ​ស្ថិត​ក្រោម​ចំណុះ​នគរ​ពីរ​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គចន្ទ​ទី២។

ដូច្នេះ ការ​និយាយ​តែ​ពី «ព្រំដែន​អាណានិគម» គឺជា​ការ​លុបបំបាត់​នូវ​បទពិសោធន៍​ខ្មែរ​កន្លង​មក ទាក់ទង​នឹង​ការ​ឈ្លានពាន ការ​គាបសង្កត់​កម្លាំង​ពលកម្ម និង​ការ​លុបបំបាត់​វប្បធម៌ ហើយ​ក៏​ជា​ការ​យល់ខុស​អំពី​មូលហេតុ​ថា ហេតុអ្វី​បាន​ជា​ប្រជាជន​ខ្មែរ​ជាច្រើន​មើល​ឃើញ​ជម្លោះ​កម្ពុជា-ថៃ ជា​ផ្នែក​មួយ​នៃ​រឿងរ៉ាវ​រាប់​សតវត្ស ជាជាង​បញ្ហា​នៃ​ការ​កំណត់​ព្រំដែន​ក្នុង​សតវត្ស​ទី២០។

តើ​អ្នក​ចង់​ដឹង​បន្ថែម​ទេ?

សម្រាប់​សម័យ​អង្គរ និង​ការ​ដួលរលំ​នៃ​អាណាចក្រ​នេះ៖ សៀវភៅ A History of Cambodia ដោយ​លោក David Chandler (ក្នុង​ជំពូក​នៅ​ចុង​សម័យ​អង្គរ និង​ការ​ផ្លាស់​រាជធានី​ទៅ​ភាគ​ខាងត្បូង) អត្ថបទ «ការ​វាយលុក​របស់​សៀម​ទៅ​លើ​អង្គរ​មុន​ឆ្នាំ១៤៣០» ដោយ​លោក Lawrence Briggs និង​សេចក្តី​សង្ខេប​ថ្មីៗ​នៅ​លើគេហទំព័រ Angkor Database។

សម្រាប់​សម័យ​លង្វែក និង​សង្រ្គាម​ក្នុង​សតវត្ស​ទី១៦៖ អត្ថបទ​អំពី​សង្រ្គាម​សៀម-កម្ពុជា (១៥៩១-១៥៩៤) និង​ការ​ដួលរលំ​នៃ​ក្រុងលង្វែក បូករួម​ទាំង​អត្ថបទ​របស់​លោក ញឹម សុធាវិន្ទ «ពិចារណា​លើ​កត្តា​នៃ​ការ​បាក់បែក​បន្ទាយ​លង្វែក» ដែល​ចុះផ្សាយ​នៅ​លើទស្សនារដ្ដី Udaya។

សម្រាប់​សម័យ​បាងកក និង​ព្រះបាទ​អង្គចន្ទ​ទី២៖ អត្ថបទ War and Trade: Siamese Interventions in Cambodia, 1767–1851 របស់​លោកស្រី Puangthong Rungswasdisab ស្នាដៃ​របស់​លោក David Chandler អំពី​ការ​គ្រប់គ្រង​រួមគ្នា​រវាង​ជនជាតិ​តៃ និង​វៀតណាម និង​កំណត់ត្រា​ជីវប្រវត្តិ​អំពី​ព្រះបាទ​អង្គចន្ទ​ទី២ ពី Britannica និង​អ្នកជំនាញ​ទីតាំង​ប្រវត្តិសាស្ត្រ​កម្ពុជា។

សម្រាប់​ព្រំដែន​អាណានិគម និង​ជម្លោះ​សម័យ​ទំនើប៖ ការ​វិភាគ​សន្ធិសញ្ញា​បារាំង-សៀម និង «កម្ពុជា​លើ» រួមជាមួយ​នឹង​អត្ថបទ​ថ្មីៗ​ស្តីពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និង​ករណី​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​សៀវភៅ​ច្បាប់​អន្តរជាតិ និង​ការសិក្សា​ក្នុង​តំបន់។

Don’t miss our upcoming articles!

We don’t spam!

Check your inbox or spam folder to confirm your subscription.

📘 Get your Guide to the French Protectorate in Cambodia and the Franco–Siamese Treaties (1863–1953)

Check your inbox or spam folder to get your subscription.

Tags: កម្ពុជាកម្ពុជាលើជម្លោះព្រំដែនរវាងកម្ពុជា និងថៃថៃព្រះវិហារលង្វែកសង្រ្គាមសៀម-កម្ពុជាសន្ធិសញ្ញាបារាំង-សៀមសៀមអង្គចន្ទទី២អង្គរអយុធ្យាអាណាចក្រខ្មែរ
ShareTweet
Previous Post

Picture of the day: Angkor Wat at sunrise, grayscale, watercolor

Next Post

Picture of the day: Refined Cantonese Dim Sum in Phnom Penh

Pascal Medeville

Pascal Medeville

Author of the blog Wonders of Cambodia, I share my passion for Cambodia through stories, cultural insights, and personal reflections on the country. I'm also the founder of Simili Consulting, where we provide high-quality, professional translation services to international clients.

Related Posts

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ
ខ្មែរ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ
ខ្មែរ

ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ

February 24, 2026
ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ
ខ្មែរ

ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ

February 6, 2026
សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ
ខ្មែរ

សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ

February 9, 2026
Histoire : Le traité franco-siamois de 1907 : un tournant diplomatique entre la France et le Siam
ខ្មែរ

ប្រវត្តិសាស្ត្រ៖ អត្ថបទបកប្រែជាភាសាខ្មែរនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧៖ ចំណុចរបត់ការទូតរវាងបារាំង និងសៀម

February 11, 2026
ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍
ខ្មែរ

ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍

February 13, 2026
Next Post
Picture of the day: Refined Cantonese Dim Sum in Phnom Penh

Picture of the day: Refined Cantonese Dim Sum in Phnom Penh

  • Trending
  • Comments
  • Latest
The French Protectorate of Cambodia (1863–1953): An Overview

The French Protectorate of Cambodia (1863–1953): An Overview

July 13, 2025
The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

February 11, 2026
Cambodian-Vietnamese War (1978-1989)

Cambodian-Vietnamese War (1978-1989)

July 13, 2025
The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

February 11, 2026
Kampot Province

Takeo Province: A Cradle of Cambodian History and Culture

3
Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

3
Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

2
Stung Treng Province: The Gateway to Cambodia’s Northern Wilderness

Stung Treng Province: The Gateway to Cambodia’s Northern Wilderness

2
Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
Picture of the day: Cambodia’s Comforting Black Chicken Soup

Picture of the day: Cambodia’s Comforting Black Chicken Soup

March 5, 2026

Recent News

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
Picture of the day: Cambodia’s Comforting Black Chicken Soup

Picture of the day: Cambodia’s Comforting Black Chicken Soup

March 5, 2026
Wonders of Cambodia

Exploring Culture, Nature, and Spirit in the Land of Wonder.

Follow Us

Browse by Category

  • Architecture
  • Architecture
  • Art
  • Books
  • Business
  • Business
  • Cinema
  • Cuisine
  • Culture
  • Defense
  • Du lịch
  • e-Books
  • Education
  • Expat life
  • Fauna
  • Festival
  • Flora
  • Food providers
  • Français
  • Geography
  • Handicraft
  • Health
  • Histoire
  • History
  • Hotels
  • Khmer Stories
  • Khmer stories
  • Knowledge
  • Language
  • Lịch sử
  • Life in Cambodia
  • Literature
  • Music
  • Pictures
  • Politics
  • Population
  • Press review
  • Professional services
  • Proverbs
  • Reference
  • Reference
  • Religion
  • Restaurants
  • Textile
  • Tiếng Việt
  • Tourism
  • Tourisme
  • Transport
  • Uncategorized
  • Video
  • Vie quotidienne
  • Who's who
  • ខ្មែរ
  • ទេសចរណ៍៖
  • ប្រវត្តិសាស្ត្រោ
  • 中文
  • 书籍
  • 历史
  • 旅游
  • 生活

Recent News

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
  • About Us
  • Advertise
  • Privacy & Policy
  • Contact Us

© 2025 - Made with 💫 by TechFlow.

No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books

© 2025 - Made with 💫 by TechFlow.