Wonders of Cambodia
Advertisement
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
Wonders of Cambodia
No Result
View All Result
Home ខ្មែរ

សន្ធិសញ្ញា​បារាំង-សៀម ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ១៩០៧៖ ព្រំដែន នយោបាយ និង​ការ​ទទួល​បាន​អង្គរ​ត្រលប់​មក​វិញ

Pascal Medeville by Pascal Medeville
February 17, 2026
in ខ្មែរ
Reading Time: 2 mins read
0

សន្ធិសញ្ញា​បារាំង-សៀម ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ១៩០៧ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអា‍គ្នេ‍យ៍ ដែល​បាន​កែប្រែ​ព្រំដែន អំណាច​អាណានិគម និង​អត្តសញ្ញាណ​ជាតិ​អស់​រ‍យៈពេល​ជាច្រើន​ជំនាន់។ កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​រវាង​បារាំង និង​សៀម (ប្រទេស​ថៃ​បច្ចុប្បន្ន) នេះ មិន​ត្រឹម​តែ​ផ្លាស់ប្តូរ​ផែនទី​ឧបទ្វីប​ឥណ្ឌូចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​បន្សល់​នូវ​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​កម្ពុជា សៀម និង​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​រវាង​មហិច្ឆតា​នៃ​អាណានិគម​អឺរ៉ុប និង​អធិបតេយ្យភាព​ក្នុង​តំបន់។

ទឹកដី​ដែល​ប្រទេស​ថៃ​បាន​បាត់បង់ (ប្រភព៖ ទំព័រ Facebook “Stay in Thailand”)

សាវតារ​ប្រវត្តិសាស្ត្រ

នៅ​ចុង​សតវត្ស​ទី១៩ និង​ដើម​សតវត្ស​ទី២០ ប្រទេស​សៀម​បាន​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​មហាអំណាច​អាណានិគម​ដែល​ចូល​មក​ប្រកួតប្រជែង​ឈ្លានពាន៖ បារាំង​នៅ​ឥណ្ឌូចិន និង​អង់គ្លេស​នៅ​ភូមា និង​ម៉ាឡាយ៉ា។ ឥទ្ធិពល​វាតទី​របស់​បារាំង ជាពិសេស​ក្រោយ​វិបត្តិ​បារាំង-សៀម​ឆ្នាំ១៨៩៣ បាន​បង្ខំ​ឱ្យ​សៀម​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ទឹកដី​មួយ​ចំនួន​ធំ ធ្វើ​ឱ្យ​ទឹកដី​របស់​សៀម​កាន់​តែ​តូច​ចង្អៀត និង​ត្រូវ​ដើរ​តាម​មាគ៌ា​ការទូត​ដ៏​លំបាក​មួយ​រវាង​ផលប្រយោជន៍​អាណានិគម និង​ការ​រស់រាន​មាន​ជីវិត​ជា​ប្រទេស​ឯករា‍ជ្យ។

សន្ធិសញ្ញា​មុនៗ ជាពិសេស​សន្ធិសញ្ញា​ឆ្នាំ១៨៩៣ និង​ឆ្នាំ១៩០៤ បាន​បង្ខំ​ឱ្យ​សៀម​ដក​ការ​គ្រប់គ្រង​លើ​ប្រជាជន​ឡាវ​ជាច្រើន និង​បង្កើត​បាន​ជា​ឱកាស​សម្រាប់​បរទេស ​ក្នុង​ការ​ចូល​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​សៀម។ បន្ទាប់​ពី​ការ​ចរចា និង​សម្ពាធ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់​នេះ សម្រេច​បាន​ជា​លទ្ធផល​មួយ​គឺ​កិច្ច​ព្រមព្រៀង​ឆ្នាំ១៩០៧។

សន្ធិសញ្ញា៖ ខ្លឹមសារ និង​បរិបទ

ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​បាងកក​ដោយ​រដ្ឋមន្ត្រី​បារាំង លោក Victor Collin de Plancy និង​រដ្ឋម‍ន្ត្រី​ការបរទេស​សៀម សម្តេច​ព្រះអង្គ ដេវ៉ាវង្ស (Devawongse) សន្ធិសញ្ញា​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ១៩០៧ បាន​ចុះ​ជា​ផ្លូវការ​នូវ​ការ​ដោះដូរ​ទឹកដី​យ៉ាង​សំខាន់៖

  • សៀម​បាន​ប្រគល់​កម្ពុជា​ក្នុង៖ ខេត្ត​បាត់ដំបង សៀមរាប (រួមទាំង​តំបន់​ប្រាសាទ​អង្គរ​ជា​ប្រវត្តិសាស្ត្រ) និង​សិរីសោភ័ណ ត្រូវ​បាន​ប្រគល់​ត្រលប់​ទៅ​ឱ្យ​អាណាព្យាបាល​របស់​កម្ពុជា​ គឺ​បារាំង​វិញ បន្ទាប់​ពី​សៀម​គ្រប់គ្រង​អស់​ជាង​មួយ​សតវត្ស។
  • បារាំង​បាន​ប្រគល់​ដែនដី​ផ្សេង​ទៀត៖ ជា​ការ​ដោះដូរ បារាំង​បាន​ប្រគល់​ស្រុក​ត្រាត និង​តំបន់​ដានសៃ​ឱ្យ​ទៅ​សៀម​វិញ ដែល​ជា​ការ​ទទួល​បាន​ទឹកដី​ដ៏​តិចតួច ហើយ​មាន​សក្តានុពល​ជា​យុទ្ធសាស្ត្រ និង​វប្បធម៌​តិចតួច​បំផុត ធៀប​នឹង​ទឹកដី​ដែល​បាត់បង់​ទៅ។
  • ការ​បោះ​បង្គោល​ព្រំដែន៖ សន្ធិសញ្ញា​នេះ​បាន​ផ្តល់​អនុសាសន៍​យ៉ាង​លម្អិត​សម្រាប់​ការ​កំណត់​បង្គោល​ព្រំដែន​ចុងក្រោយ​រវាង​សៀម និង​ឥណ្ឌូចិន​របស់​បារាំង ដែល​ពាក់ព័ន្ធ​នឹង​វិធានការ​ជាក់ស្តែង និង​ជា​អត្ថន័យ ដូចជា​ការ​រក្សា​ផ្លូវ​ដឹកជញ្ជូន​ជាក់លាក់ និង​ការ​ចាត់​ទុក​ទនេ្ល និង​ខ្សែ​ទឹក​ជា​ព្រំដែន​ធម្មជាតិ។

ការ​ទទួល​បាន​អង្គរ និង​អត្តសញ្ញាណ​វប្បធម៌​ត្រលប់​មក​វិញ

តាម​ទស្សនៈ​ប្រជាជន​ខ្មែរ ចំណុច​ដែល​គួរ​ឱ្យ​អបអរសាទរ​បំផុត​អំពី​សន្ធិសញ្ញា​ឆ្នាំ១៩០៧ គឺ​ប្រហែល​ជា​ការ​ទទួល​បាន​អង្គរ និង​តំបន់​ជុំវិញ​អង្គរ​ត្រលប់​មក​វិញ។ ចំពោះ​ប្រទេស​កម្ពុជា ការ​ទទួល​បាន​អង្គរ ដែល​ជា​បេះដូង​នៃ​អាណាចក្រ​ខ្មែរ​បុរាណ និង​ជា​ទីតាំង​នៃ​ប្រាសាទ និង​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​បំផុត​របស់​ខ្លួន​ត្រលប់​មក​វិញ មិនមែន​គ្រាន់​តែ​ភាព​ជោគជ័យ​ផ្នែក​ភូមិសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការ​ស្តារ​ឡើង​វិញ​នូវ​អត្តសញ្ញាណ​វប្បធម៌ និង​មោទនភាព​ជា​ប្រវត្តិសាស្ត្រ។ ដែនដី​ទាំងនេះ​រួមមាន ទំនាប​ដាំ​ស្រូវ​មាន​ជីជាតិ​ខ្ពស់ និង​តំបន់​នេសាទ ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សម្រាប់​ការ​បង្រួបបង្រួម​ប្រជាជន​ខ្មែរ​ដែល​ត្រូវ​បាន​បំបែក​គ្នា ដោយសារ​ការ​បែងចែក​របស់​អាណានិគម​មុនៗ។

បន្ទាប់​ពី​ការ​ដោះដូរ​ទឹកដី រដ្ឋាភិបាល​អាណានិគម​បារាំង​បាន​តែងតាំង​លោក Jean Commaille មក​ពី​សាលា​បារាំង​ចុង​បូព៌ា​ ជា​អ្នក​អភិរក្ស​អង្គរ​ដំបូង​គេ ដែល​នេះ​បាន​សម្គាល់​នូវ​ការ​ចាប់ផ្តើម​នៃ​ការ​អភិរក្ស និង​ការ​ស្រាវជ្រាវ​បុរាណវិទ្យា​ជា​ប្រព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ឥទ្ធិពល​មក​លើ​ទឹកដី ផ្លូវ​ច្បាប់ និង​សង្គម

ការ​កំណត់​ព្រំដែន​ឡើង​វិញ

សន្ធិសញ្ញា​ឆ្នាំ១៩០៧ បាន​កំណត់​ព្រំដែន​ថ្មី​រវាង​ប្រទេស​ថៃ (សៀម) និង​ប្រទេស​កម្ពុជា ទោះបី​ជា​ការ​អនុវត្ត​ជាក់ស្តែង បាន​បង្ក​ឱ្យ​មាន​វិវាទ​ថ្មីៗ​នេះ​ក៏​ដោយ ជាពិសេស​វិវាទ​លើ​ប្រាសាទ​ព្រះវិហារ ដែល​ជា​បញ្ហា​លេច​ឡើង​វិញ​ក្នុង​សតវត្ស​ទី២០ និង​ទី២១។

អធិបតេយ្យភាព​តាម​ផ្លូវ​ច្បាប់ និង​អធិបតេយ្យភាព​ក្រៅ​ទឹកដី

មាត្រា​សំខាន់​មួយ ប៉ុន្តែ​ជួនកាល​ត្រូវ​បាន​មើល​រំលង​ក្នុង​សន្ធិសញ្ញា​នេះ បាន​លើកឡើង​អំពី​អភ័យឯកសិទ្ធិ​ផ្លូវ​ច្បាប់​របស់​ជន​បរទេស​នៅ​ក្នុង​ប្រទេស​សៀម។ វា​ជា​លើក​ដំបូង​ហើយ ដែល​បារាំង​បាន​យល់ព្រម​ដក​សិទ្ធិ​អធិបតេយ្យភាព​ក្រៅ​ទឹកដី​របស់​ខ្លួន មាន​ន័យ​ថា​ប្រជារាស្ត្រ​អាស៊ី​ក្រោម​អាណានិគម​បារាំង​ដែល​រស់​នៅ​ប្រទេស​សៀម (ដូចជា​ជនជាតិ​ភាគតិច​វៀតណាម ខ្មែរ និង​ឡាវ) នឹង​ស្ថិត​ក្រោម​ដែន​យុត្តាធិការ​សៀម មិនមែន​យុត្តាធិការ​បារាំង​នោះ​ទេ នៅ​ពេល​ដែល​ច្បាប់​មូលដ្ឋាន​ថ្មី​ត្រូវ​បាន​អនុ‍វ‍ត្ត។ ជំហាន​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​យុទ្ធនាការ​របស់​សៀម​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ច្បាប់​របស់​ខ្លួន និង​កាត់​បន្ថយ​ការ​អាប់ឱន​មុខ​មាត់​នៅ​សម័យ​អាណានិគម ទោះបី​ជា​សិទ្ធិ​អធិបតេយ្យភាព​ក្រៅ​ទឹកដី​របស់​ជនជាតិ​អឺរ៉ុប​បាន​បន្ត​អស់​មួយ​រយៈពេល​ក៏​ដោយ។

ការ​ផ្លាស់ប្តូរ​សង្គម

ផែនទី​ប្រជាសាស្ត្រ​ក្នុង​តំបន់​ក៏​ត្រូវ​បាន​ផ្លាស់ប្តូរ​ផងដែរ។ ការ​ប្រគល់​នូវ​ខេត្ត​ខ្មែរ​ឱ្យ​ទៅ​កម្ពុជា​វិញ​ បាន​អនុញ្ញាត​ឱ្យ​មាន​ការ​បង្រួបបង្រួម​គ្នា​ឡើង​វិញ​នូវ​រដ្ឋាភិបាល សេដ្ឋកិច្ច និង​វប្បធម៌ ដែល​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​មនុស្ស​រាប់​សែន​នាក់។ ចំពោះ​សៀម ការ​បាត់បង់​ដែនដី​ទាំងនេះ​មាន​ន័យ​ថា​ការ​លះបង់​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​លើ​ប្រជាជន​ខ្មែរ និង​ឡាវ​ជាច្រើន​នាក់ ដែល​ជា​ការ​ពង្រឹង​នូវ​សមាសភាព​ជាតិសាសន៍​នៃ​ប្រទេស​ថៃ​ទំនើប។

ផល​ប៉ះពាល់​យូរអង្វែង

សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ១៩០៧ គឺ​ជា​កិច្ច​ព្រមព្រៀង​ទឹកដី​ដ៏​សំខាន់​ចុង​ក្រោយ​រវាង​សៀម និង​បារាំង ហើយ​ជារឿយៗ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ចុង​បញ្ចប់​នៃ​ការ​ឈ្លានពាន​រាប់​ទសវត្សរ៍​នៃ​អំណាច​អាណានិគម​លើ​អធិបតេយ្យភាព​របស់​សៀម។ ស្រប​ពេល​ដែល​ការ​រៀបចំ​នេះ​ធានា​ឱ្យ​មាន​នូវ​មុខមាត់​ជា​អន្តរជាតិ ដែល​មាន​ស្ថិរភាព​ជាង​មុន​សម្រាប់​រាជាណាចក្រ​សៀម ដោយ​រក្សា​បាន​នូវ​ឯករាជ្យភាព និង​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​ទំនើបកម្ម​ក្នុង​ស្រុក វា​បាន​ដើរ​តួ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បែងចែក​ចក្រភព​ខ្មែរ​ពី​មុន និង​កំណត់​ព្រំដែន​កម្ពុជា-ថៃ​សម័យ​ថ្មី។

ទោះជា​យ៉ាងណា​ក៏​ដោយ ភាព​មិន​ច្បាស់លាស់ និង​វិវាទ​នៅ​តែ​បន្ត​កើត​មាន។ ភាព​ខុស​គ្នា​រវាង​អត្ថបទ​ក្នុង​សន្ធិសញ្ញា និង​ការ​វាស់វែង​ព្រំដែន​ក្រោយៗ​មក ជាពិសេស​នៅ​ក្នុង​តំបន់​ទីសក្ការៈ​ដូចជា ប្រាសាទព្រះវិហារ បាន​ក្លាយ​ជា​ប្រភព​នៃ​ជម្លោះ​វិវាទ​ក្នុង​ពេល​អនាគត។ លើស​ពី​នេះ​ទៀត អ្នក​ជាតិ​និយម និង​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​ចងចាំ​សន្ធិសញ្ញា​ឆ្នាំ១៩០៧ ថា​ជា​ពេលវេលា​នៃ​ការ​បាត់បង់ និង​ការ​រស់​ឡើង​វិញ​នៃ​វប្បធម៌ ស​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ស្មុគស្មាញ​ឥត​ស្រាកស្រាន្ត​នៃ​ប្រវត្តិសាស្ត្រ​ក្នុង​អាស៊ីអា‍គ្នេ‍យ៍។

សេចក្តី​សន្និដ្ឋាន

សន្ធិសញ្ញា​បារាំង-សៀម ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ១៩០៧ គឺ​ជា​ភស្តុតាង​នៃ​ចំណុច​ប្រសព្វ​រវាង​អំណាច​អាណានិគម ការ​ទូត​ក្នុង​តំបន់ និង​អត្តសញ្ញាណ​វប្បធម៌។ កេរ​ដំណែល​នៃ​សន្ធិសញ្ញា​នេះ​បាន​បន្ត​ជះ​ឥទ្ធិពល​ដល់​ទិដ្ឋភាព​នយោបាយ ការ​ពិពណ៌នា​ប្រវត្តិសាស្ត្រ និង​ស្មារតី​ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ថៃ​សព្វ​ថ្ងៃ​នេះ ដោយ​បញ្ជាក់​ពី​សារៈសំខាន់​ដ៏​យូរអង្វែង​នៃ​សន្ធិសញ្ញា​នេះ ក្នុង​ការ​កសាង និង​ខណ្ឌ​ចែក​ប្រទេស​ជាតិ​ទាំងនេះ។

Don’t miss our upcoming articles!

We don’t spam!

Check your inbox or spam folder to confirm your subscription.

Tags: ការទទួលបានអង្គរត្រលប់មកវិញទំនាក់ទំនងបារាំង-សៀមប្រវត្តិសាស្ត្រកម្ពុជាប្រវត្តិសាស្ត្រអាណានិគមបារាំងសន្ធិសញ្ញាព្រំដែនរវាងបារាំង និងសៀមឥណ្ឌូចិនរបស់បារាំង
ShareTweet
Previous Post

Picture of the day: Palmyra palm shoots

Next Post

泰国与柬埔寨边界冲突——历史渊源与现代博弈

Pascal Medeville

Pascal Medeville

Author of the blog Wonders of Cambodia, I share my passion for Cambodia through stories, cultural insights, and personal reflections on the country. I'm also the founder of Simili Consulting, where we provide high-quality, professional translation services to international clients.

Related Posts

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ
ខ្មែរ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ
ខ្មែរ

ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ

February 24, 2026
ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ
ខ្មែរ

ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ

February 6, 2026
សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ
ខ្មែរ

សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ

February 9, 2026
Histoire : Le traité franco-siamois de 1907 : un tournant diplomatique entre la France et le Siam
ខ្មែរ

ប្រវត្តិសាស្ត្រ៖ អត្ថបទបកប្រែជាភាសាខ្មែរនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧៖ ចំណុចរបត់ការទូតរវាងបារាំង និងសៀម

February 11, 2026
ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍
ខ្មែរ

ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍

February 13, 2026
Next Post
泰国与柬埔寨边界冲突——历史渊源与现代博弈

泰国与柬埔寨边界冲突——历史渊源与现代博弈

  • Trending
  • Comments
  • Latest
The French Protectorate of Cambodia (1863–1953): An Overview

The French Protectorate of Cambodia (1863–1953): An Overview

July 13, 2025
The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

February 11, 2026
Cambodian-Vietnamese War (1978-1989)

Cambodian-Vietnamese War (1978-1989)

July 13, 2025
The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

February 11, 2026
Kampot Province

Takeo Province: A Cradle of Cambodian History and Culture

3
Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

3
Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

2
Stung Treng Province: The Gateway to Cambodia’s Northern Wilderness

Stung Treng Province: The Gateway to Cambodia’s Northern Wilderness

2
Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
Picture of the day: Cambodia’s Comforting Black Chicken Soup

Picture of the day: Cambodia’s Comforting Black Chicken Soup

March 5, 2026

Recent News

Exploring Culture, Nature, and Spirit in the Land of Wonder.

Follow Us

Browse by Category

  • Architecture
  • Architecture
  • Art
  • Books
  • Business
  • Business
  • Cinema
  • Cuisine
  • Culture
  • Defense
  • Du lịch
  • e-Books
  • Education
  • Expat life
  • Fauna
  • Festival
  • Flora
  • Food providers
  • Français
  • Geography
  • Handicraft
  • Health
  • Histoire
  • History
  • Hotels
  • Khmer Stories
  • Khmer stories
  • Knowledge
  • Language
  • Lịch sử
  • Life in Cambodia
  • Literature
  • Music
  • Pictures
  • Politics
  • Population
  • Press review
  • Professional services
  • Proverbs
  • Reference
  • Reference
  • Religion
  • Restaurants
  • Textile
  • Tiếng Việt
  • Tourism
  • Tourisme
  • Transport
  • Uncategorized
  • Video
  • Vie quotidienne
  • Who's who
  • ខ្មែរ
  • ទេសចរណ៍៖
  • ប្រវត្តិសាស្ត្រោ
  • 中文
  • 书籍
  • 历史
  • 旅游
  • 生活

Recent News

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
  • About Us
  • Advertise
  • Privacy & Policy
  • Contact Us

© 2025 - Made with 💫 by TechFlow.

No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books

© 2025 - Made with 💫 by TechFlow.