Wonders of Cambodia
Advertisement
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
Wonders of Cambodia
No Result
View All Result
Home ខ្មែរ

ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ

Pascal Medeville by Pascal Medeville
February 6, 2026
in ខ្មែរ, ទេសចរណ៍៖
Reading Time: 1 min read
0

នៅចំកណ្តាលនៃព្រៃព្រឹក្សាដ៏ខៀវស្រងាត់ក្នុងខេត្តព្រះវិហារ ប្រាសាទចតុមុខ លេចវត្តមានជាទីសក្ការបូជាដ៏ស្ងប់ស្ងាត់មួយនៅក្នុងបរិវេណក្រុមប្រាសាទព្រះខ័នកំពង់ស្វាយដ៏ធំល្វឹងល្វើយ ពោលគឺស្ថិតនៅចម្ងាយប្រមាណ ១០៥ គីឡូម៉ែត្រ ក្នុងទិសឦសាននៃបណ្តុំប្រាសាទបុរាណនានាក្នុងបរិវេណអង្គរ។ រូបបដិមាព្រះពុទ្ធបួនអង្គដែលឈរទល់ខ្នងគ្នា បង្វែរព្រះនេត្រដ៏ស្ងប់ស្ងាត់ទៅកាន់ទិសទាំងបួន មានទីតាំងនៅទិសខាងលិចនៃបារាយណ៍ដ៏ធំមួយ ជាកន្លែងដែលព្រៃព្រឹក្សាគ្របដណ្តប់ប្រាង្គប្រាសាទថ្មភក់បុរាណយ៉ាងស្ងៀមស្ងាត់។ ប្រាសាទចតុមុខត្រូវបានកសាងឡើងនៅក្នុងយុគមាសនៃអាណាចក្រខ្មែរក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ ទីសក្ការបូជានេះឧទ្ទិសដល់ព្រះពុទ្ធសាសនាលទ្ធិមហាយាន តាមរយៈរចនាបថយ៉ាងសាមញ្ញល្អឯក។

ទិដ្ឋភាពរួមនៃប្រាសាទចតុមុខ (©Pascal Médeville)

ស្លាកស្នាមនៃការគោរពបូជានៃអាណាចក្រខ្មែរ

ប្រាសាទព្រះខ័នកំពង់ស្វាយត្រូវបានចាប់ផ្តើមកសាងឡើងនៅសតវត្សទី១១ និងពង្រីកវិសាលភាពនៅក្រោមការខ្នះខ្នែងរបស់ ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ បន្ទាប់ពីទទួលបានជ័យជម្នះលើការឈ្លានពានរបស់ទ័ពចម្ប៉ា។ ព្រះពុទ្ធរូបបួនអង្គឈរទល់ខ្នងគ្នានៃប្រាសាទចតុមុខ រំលេចបង្ហាញនូវការឃ្លាំមើលថែរក្សាយ៉ាងប្រុងប្រយ័ត្នក្នុងទិសទាំងបួន ស្រដៀងគ្នាទៅនឹងព្រះពោធិសត្វនៅប្រាសាទបាយ័ន និងប្រាសាទព្រះខ័នក្នុងខេត្តសៀមរាបដែរ។ ប្រាសាទដែលត្រូវបានបោះបង់ចោលនៅសត‍វត្សទី១៤ នៅពេលដែលចក្រភពខ្មែរធ្លាក់ចុះនេះ ស្ថិតនៅជិតតំបន់រ៉ែដែកនៃភ្នំដែក ជាកន្លែងដែលជំនឿការគោរពបូជាដើរទន្ទឹមគ្នានឹងសិប្បកម្មស្លដែកលោហៈក្នុងសតវត្សទី១៣។ បញ្ជីត្រៀមរបស់អង្គការយូណេស្កូក៏បានទទួលស្គាល់អំពីគុណតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លានៃប្រាសាទដ៏ពិសិដ្ឋនេះផងដែរ។

នៅក្នុងឆ្នាំ២០១៨ ទីសក្ការបូជាមួយនេះបានទទួលការស្តារឡើងវិញយ៉ាងយកចិត្តទុកដាក់ ក្រោមការជំរុញរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ដោយផ្តល់ដង្ហើមជីវិតថ្មីដល់ប្រាង្គប្រាសាទដ៏ចំណាស់នេះ ស្របពេលដែលលើកតម្កើងនូវបេតិកភណ្ឌជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះបានធ្វើឱ្យព្រះពុទ្ធបដិមា និងជើងទម្រមានលំនឹងឈររឹងមាំឡើងវិញ ការពារតួប្រាសាទពីការលុកលុយទន្ទ្រាននៃព្រៃព្រឹក្សា និងរក្សាបាននូវកេរដំណែលនៃប្រាង្គសិលា បន្តដល់មនុស្សជំនាន់ក្រោយ។

សំណែននៅតែត្រូវបានគេយកមកសែនថ្វាយ នៅមុខ​ព្រះពុទ្ធរូប​នៃប្រាសាទ​ចតុមុខ (©Pascal Médeville)

ទោះពុំត្រូវបានរចនាលម្អដោយក្បូរក្បាច់រូបនាគ ផ្លូវដើរ ឬជញ្ជាំង ដែលជារចនាបថពេញនិយមក្នុងសំណង់ប្រាសាទបុរាណនានា ក៏ភាពស្រគត់ស្រគំនៃប្រាសាទចតុមុខដែលខុសដាច់ស្រឡះពីភាពរុងរឿងសម្បូរបែបរបស់អង្គរ បានធ្វើឱ្យប្រាសាទនេះពិតជាសាកសមជាឆ្មាំចាំការពារព្រំដែនសីមា។

សំឡេងបន្ទរនៃភាពស្ងប់ស្ងាត់ក្នុងប្រាង្គប្រាសាទថ្មភក់

នៅចំតួកណ្តាលនៃប្រាសាទ ព្រះពុទ្ធរូបបួនអង្គឈរទល់ខ្នងគ្នាយ៉ាងត្រសង សម្លឹងទៅទិសខាងជើងយ៉ាងម៉ឺងម៉ាត់ បែរភាពស្ងប់ស្ងាត់ទៅទិសខាងត្បូង ព្រះភក្ត្រទៅទិសខាងកើតសំដៅដល់ព្រឹកព្រលឹមថ្ងៃរះថ្មី និងទៅខាងលិចសម្គាល់សាយណ្ហកាល ឈរនៅលើជើងទម្រដែលលម្អដោយផ្កាភ្ញីតាមរចនាបថនៃប្រាសាទបាយ័ន។

កេរដំណែលព្រះពុទ្ធសាសនា

ព្រះពុទ្ធរូបបែរភក្ត្រទៅទិសទាំងបួន​នៃ​ប្រាសាទ​ចតុមុខ តំណាងឱ្យការការពារនូវលទ្ធិជំនឿ ដែលជះពន្លឺដល់ឫទ្ធិតេជះដ៏ក្លៀវក្លា​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧។ ភស្តុតាងនៃការគោរពប្រណិប័តនៅតែបន្តបង្ហាញតាមរយៈការសែនព្រេន និងការសូត្រធម៌នាពេលរាត្រី ឧទ្ទិសដល់ព្រះមហាក្សត្រជំនាន់មុន។ គម្រោងអេកូទេសចរណ៍នានា ផ្សារភ្ជាប់ប្រជាពលរដ្ឋក្នុងតំបន់ ខណៈអាជ្ញាធរជាតិអប្សរា​ផ្សះផ្សា​ស្លាកស្នាម​នៃ​ជម្លោះ​ដែល​ហែកហួរប្រាង្គសិលាបុរាណនេះអស់រយៈកាល​ជាច្រើន​ឆ្នាំ។

បទពិសោធន៍នៃអ្នកដំណើរ

ធ្វើដំណើរពីព្រឹកព្រលឹមចេញពីអង្គរ ពោលគឺចំណាយពេល ៥ ទៅ ៦ ម៉ោង លើចម្ងាយផ្លូវ ១០៥ គីឡូម៉ែត្រ។ សូមយកមកជាមួយនូវទឹកទុកពិសា ពាក់ស្បែកជើងងាយស្រួលដើរលើផ្លូវដីភក់ និងកុំភ្លេចថ្នាំការពារសត្វល្អិតជាខែលការពារខ្លួន។ សូមរក្សាភាពស្ងៀមស្ងាត់ កុំប្រើប្រាស់​ដ្រូន រំខានដល់ទីសក្ការៈដ៏ស្ងប់ស្ងាត់នេះ។ កុំទុកចិត្ត Google Maps៖ អ្នកនឹងមិនអាចទៅដល់ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយបានទេ ប្រសិនបើអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៦A ពោលគឺអ្នកនឹងធ្វើដំណើរដល់ផ្លូវទាល់! សូមធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ ជំនួសវិញ។

នៅក្នុងក្រសែព្រះនេត្រទាំងបួនគូនៃប្រាសាទចតុមុខ ដួងព្រលឹងនៃអាណាចក្រខ្មែរនៅតែបន្សល់ដាន។ សូមមកផ្សងព្រេង ហើយទទួលយកបទពិសោធន៍ទៅក្នុងទីជ្រៅដ៏ស្ងប់ស្ងាត់នៃប្រាសាទមួយនេះ។

Don’t miss our upcoming articles!

We don’t spam!

Check your inbox or spam folder to confirm your subscription.

Tags: ចម្ងាយ ១០៥ គីឡូម៉ែត្រពីអង្គរតំបន់ទីសក្ការៈនៃខេត្តព្រះវិហារទីសក្ការៈនៃព្រះពុទ្ធរូបបួនអង្គទីសក្ការបូជានៃអាណាចក្រខ្មែរបញ្ជីត្រៀមរបស់អង្គការយូណេស្កូប្រាសាទចតុមុខប្រាសាទព្រះខ័នកំពង់ស្វាយពុទ្ធសាសនាមហាយាននៅកម្ពុជា
ShareTweet
Previous Post

Khmer story: Moranamātā – The Daughter of the Dead Mother

Next Post

Picture of the day: Ta-pae Fermented Rice with Coconut – A Comforting Khmer Dessert

Pascal Medeville

Pascal Medeville

Author of the blog Wonders of Cambodia, I share my passion for Cambodia through stories, cultural insights, and personal reflections on the country. I'm also the founder of Simili Consulting, where we provide high-quality, professional translation services to international clients.

Related Posts

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ
ខ្មែរ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ
ខ្មែរ

ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ

February 24, 2026
សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ
ខ្មែរ

សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ

February 9, 2026
Histoire : Le traité franco-siamois de 1907 : un tournant diplomatique entre la France et le Siam
ខ្មែរ

ប្រវត្តិសាស្ត្រ៖ អត្ថបទបកប្រែជាភាសាខ្មែរនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧៖ ចំណុចរបត់ការទូតរវាងបារាំង និងសៀម

February 11, 2026
ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍
ខ្មែរ

ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍

February 13, 2026
រូបភាពថ្ងៃនេះ៖ ផែនទីកម្លាំងតស៊ូសង្គ្រាមឥណ្ឌូចិនលើកទី១
ខ្មែរ

រូបភាពថ្ងៃនេះ៖ ផែនទីកម្លាំងតស៊ូសង្គ្រាមឥណ្ឌូចិនលើកទី១

February 13, 2026
Next Post
Picture of the day: Ta-pae Fermented Rice with Coconut – A Comforting Khmer Dessert

Picture of the day: Ta-pae Fermented Rice with Coconut – A Comforting Khmer Dessert

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • Trending
  • Comments
  • Latest
The French Protectorate of Cambodia (1863–1953): An Overview

The French Protectorate of Cambodia (1863–1953): An Overview

July 13, 2025
The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

February 11, 2026
Cambodian-Vietnamese War (1978-1989)

Cambodian-Vietnamese War (1978-1989)

July 13, 2025
The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

February 11, 2026
Kampot Province

Takeo Province: A Cradle of Cambodian History and Culture

3
Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

3
Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

2
Stung Treng Province: The Gateway to Cambodia’s Northern Wilderness

Stung Treng Province: The Gateway to Cambodia’s Northern Wilderness

2
Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
Picture of the day: Cambodia’s Comforting Black Chicken Soup

Picture of the day: Cambodia’s Comforting Black Chicken Soup

March 5, 2026

Recent News

Exploring Culture, Nature, and Spirit in the Land of Wonder.

Follow Us

Browse by Category

  • Architecture
  • Architecture
  • Art
  • Books
  • Business
  • Business
  • Cinema
  • Cuisine
  • Culture
  • Defense
  • Du lịch
  • e-Books
  • Education
  • Expat life
  • Fauna
  • Festival
  • Flora
  • Food providers
  • Français
  • Geography
  • Handicraft
  • Health
  • Histoire
  • History
  • Hotels
  • Khmer Stories
  • Khmer stories
  • Knowledge
  • Language
  • Lịch sử
  • Life in Cambodia
  • Literature
  • Music
  • Pictures
  • Politics
  • Population
  • Press review
  • Professional services
  • Proverbs
  • Reference
  • Reference
  • Religion
  • Restaurants
  • Textile
  • Tiếng Việt
  • Tourism
  • Tourisme
  • Transport
  • Uncategorized
  • Video
  • Vie quotidienne
  • Who's who
  • ខ្មែរ
  • ទេសចរណ៍៖
  • ប្រវត្តិសាស្ត្រោ
  • 中文
  • 书籍
  • 历史
  • 旅游
  • 生活

Recent News

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
  • About Us
  • Advertise
  • Privacy & Policy
  • Contact Us

© 2025 - Made with 💫 by TechFlow.

No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books

© 2025 - Made with 💫 by TechFlow.