Wonders of Cambodia
Advertisement
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
Wonders of Cambodia
No Result
View All Result
Home ខ្មែរ

អាណាព្យាបាល​បារាំង​នៅ​កម្ពុជា (១៨៦៣-១៩៥៣)៖ ទិដ្ឋភាព​ទូទៅ

Pascal Medeville by Pascal Medeville
February 12, 2026
in ខ្មែរ, ប្រវត្តិសាស្ត្រោ
Reading Time: 3 mins read
0
ផែនទី​នៃ​ការ​បែងចែក​នៃ​សហព័ន្ធ​ឥណ្ឌូចិន​របស់​បារាំង (រូបភាព៖ Bearsmalaysia, CC BY-SA 3.0)

អាណាព្យាបាល​បារាំង​នៅ​កម្ពុជា​ គឺ​ជា​សម័យកាល​មួយ​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ ដែល​បាន​ចាប់ផ្តើម​ពី​ឆ្នាំ១៨៦៣ ដល់​ឆ្នាំ១៩៥៣។ ក្នុង​អំឡុង​រយៈពេល ៩០ ឆ្នាំ​នេះ កម្ពុជា​ត្រូវ​បាន​ទាញ​ចូល​ទៅ​ក្នុង​បណ្តាញ​នៃ​អាណានិគមនិយម​បារាំង​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ឥណ្ឌូចិន​របស់​បារាំង។ ទោះបី​ជា​អាណាព្យាបាល​បារាំង​បាន​ផ្តល់​នូវ​ការ​ការពារ​ដល់​ប្រទេស​កម្ពុជា ​ពី​អំណាច​នៃ​ប្រទេស​ជិត​ខាង និង​ភាព​ចលាចល​ផ្ទៃ​ក្នុង​ក៏​ដោយ សម័យកាល​មួយ​នេះ​ក៏​បាន​ដាក់​ប្រជា‍ជន​ខ្មែរ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា និង​អន្តរាគមន៍​ពី​បរទេស​ផងដែរ។ អត្ថបទ​នេះ​នឹង​ស្វែង‍យល់​អំពី​បរិបទ​ប្រវត្តិសាស្ត្រ ការ​ផ្លាស់ប្តូរ​ផ្នែក​នយោបាយ និង​រដ្ឋបាល ឥទ្ធិពល​លើ​វប្បធម៌ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ចលនា​តស៊ូ និង​ទីបំផុត​គឺ​ឯករាជ្យភាព​របស់​កម្ពុជា​ពី​ក្រោម​ការ​គ្រប់គ្រង​នៃ​អាណានិគម​បារាំង។

បរិបទ​ប្រវត្តិសាស្ត្រ៖ កម្ពុជា​នៅ​សតវត្ស​ទី១៩

នៅ​ពាក់​កណ្តាល​សតវត្ស​ទី១៩ កម្ពុជា​គឺជា​ព្រះរាជាណាចក្រ​ដែល​ចុះ​ខ្សោយ ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​សៀម (ប្រទេស​ថៃ​បច្ចុប្បន្ន) និង​វៀតណាម។ ធ្លាប់​ជា​ចក្រភព​ដ៏​ខ្លាំងក្លា​ក្នុង​យុគសម័យ​អង្គរ (សតវត្ស​ទី៩ ដល់​ទី១៥) កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​ជម្លោះ​ផ្ទៃ​ក្នុង ការ​ឈ្លានពាន​ពី​បរទេស និង​ការ​បាត់បង់​ទឹកដី។ នៅ​ដើម​សតវត្ស​ទី​១៩ ប្រទេស​នេះ​ស្ថិត​ក្រោម​ឥទ្ធិពល និង​ការ​ត្រួតត្រា​ឆ្លាស់​គ្នា​រវាង​សៀម និង​វៀតណាម។

ព្រះបាទ​ នរោត្តម ដែល​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ១៨៦០ ត្រូវ​ទទួល​បន្ទុក​គ្រប់គ្រង​អាណាចក្រ​ដ៏​ផុយ​ស្រួយ​មួយ​នេះ។ ក្នុង​គោលបំណង​រក្សា​អធិបតេយ្យភាព​របស់​កម្ពុជា និង​រារាំង​ការ​ឈ្លានពាន​បន្ថែម​ទៀត​ពី​ប្រទេស​ជិត​ខាង​ដ៏​ខ្លាំងក្លា ព្រះអង្គ​បាន​ស្វែងរក​ជំនួយ​ពី​បរទេស។ ក្នុង​ឆ្នាំ១៨៦៣ ព្រះបាទ​នរោត្តម ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ជាមួយ​បារាំង ដោយ​ដាក់​ប្រទេស​កម្ពុជា​ក្រោម​ការ​ការពារ​របស់​បារាំង។ សន្ធិសញ្ញា​នេះ​ធានា​នូវ​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​មួយ​ក្រោម​អាណាព្យាបាល​របស់​បារាំង​ផងដែរ។

ការ​បង្កើត​អាណាព្យាបាល (១៨៦៣–១៨៨៤)

កិច្ច​ព្រមព្រៀង​ដំបូង​ឆ្នាំ១៨៦៣ មាន​វិសាលភាព​មាន​ដែនកំណត់។ បារាំង​បាន​សន្យា​ថា​នឹង​ការពារ​កម្ពុ‍ជា​ពី​ការ​គំរាមកំហែង​ពី​ខាងក្រៅ ខណៈ​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​ស្វ័យភាព​ផ្ទៃ​ក្នុង។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្នុង​អំឡុង​ពេល​ជាង​ពីរ​ទសវត្សរ៍​ក្រោយ​មក បារាំង​បាន​បង្កើន​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​បន្តិច​ម្តងៗ។ នៅ​ឆ្នាំ១៨៨៤ ដោយ​ស្ថិត​នៅ​ក្រោម​សម្ពាធ និង​ដោយ​មាន​នាវា​ចម្បាំង​របស់​បារាំង​ចូល​ចត​នៅ​ឯ​រាជធានី​ឧដុង្គ។ ព្រះបាទ ​នរោត្តម ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ថ្មី​មួយ​ដែល​ផ្តល់​សិទ្ធិ​អំណាច​រដ្ឋបាល​ឱ្យ​បារាំង​កាន់​តែ​ច្រើន រួមមាន​ការ​គ្រប់គ្រង​លើ​ការ​ប្រមូល​ពន្ធ គយ ការងារ​សាធារណៈការ និង​ទំនាក់ទំនង​បរទេស។

ការ​ផ្លាស់ប្តូរ​នេះ​មិន​បាន​ដំណើរការ​ទៅ​ដោយ​រលូន​នោះ​ទេ។ មន្ត្រី ព្រះសង្ឃ និង​កសិករ​ខ្មែរ​បាន​ក្រោកឈរ​ប្រឆាំង​នឹង​អន្តរាគមន៍​របស់​បារាំង។ ការ​បះបោរ​ប្រឆាំង​នឹង​បារាំង​យ៉ាង​ធំ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ១៨៨៥-១៨៨៦ ដឹកនាំ​ដោយ​អ្នកអង្គម្ចាស់ ​ស៊ីវត្ថា ដែល​ត្រូវ​ជា​ព្រះអនុជ​របស់​ព្រះបាទ ​នរោត្តម។ ទោះបី​ជា​ចុងក្រោយ ចលនា​នេះ​ត្រូវ​បាន​បង្ក្រាប​ក៏​ដោយ ក៏​ការ​តស៊ូ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​មិន​ពេញចិត្ត​ទូទៅ​ចំពោះ​ការ​ត្រួតត្រា​របស់​អាណានិគម​បារាំង។

ការ​រួមបញ្ចូល​ទៅ​ក្នុង​ឥណ្ឌូចិន​របស់​បារាំង (១៨៨៧–១៩៥៤)

នៅ​ឆ្នាំ១៨៨៧ បារាំង​បាន​បង្កើត​សហភាព​ឥណ្ឌូចិន​បារាំង ដែល​រួមមាន​វៀតណាម (ដែល​ត្រូវ​បាន​បែងចែក​ជា​តុងកឹង អណ្ណាម និង​កូសាំងស៊ីន) ឡាវ និង​កម្ពុជា។ ខណៈ​ដែល​ប្រទេស​វៀតណាម​ជា​មជ្ឈមណ្ឌល​រដ្ឋបាល និង​សេដ្ឋកិច្ច​នៃ​សហព័ន្ធ​នេះ កម្ពុជា​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ចាត់ទុក​ជា​អាណាខេត្ត​បន្ទាប់បន្សំ​មួយ។ មន្ត្រី​រដ្ឋបាល​បារាំង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «រេស៊ីដង់ (Résidents)» បាន​ប្រើប្រាស់​អំណាច​យ៉ាង​គួរ​ឱ្យ​កត់​សម្គាល់ ខណៈ​ដែល​ព្រះមហាក្សត្រ​ខ្មែរ​មាន​តួនាទី​ត្រឹម​តែ​ឈ្មោះ​ប៉ុណ្ណោះ។

នយោបាយ​អាណានិគម​បារាំង​នៅ​ឥណ្ឌូចិន ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រដ្ឋបាល​កណ្តាល ​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បារាំង។ ឥស្សរជន​ខ្មែរ​មុនៗ រួមទាំង​សមាជិក​រាជវង្សានុវង្ស ត្រូវ​បាន​បណេ្ដញ​ចេញ ឬ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋបាល​នៃ​អាណានិគម។ បារាំង​បាន​ជំរុញ​ប្រព័ន្ធ​គ្រប់គ្រង​តាម​វិធី​ប្រយោល ដោយ​រក្សា​នូវ​របប​រាជានិយម និង​ស្ថាប័ន​ដើម​មួយ​ចំនួន ប៉ុន្តែ​គ្រប់គ្រង​នូវ​រាល់​ការ​សម្រេចចិត្ត​សំខាន់ៗ​ទាំងអ‍ស់។

ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ

ក្រោម​ការ​គ្រប់គ្រង​របស់​បារាំង កម្ពុជា​បាន​ឆ្លង​កាត់​ទំនើបកម្ម​មួយ​ចំនួន ជាពិសេស​ក្នុង​វិស័យ​ហេ‍ដ្ឋា‍រចនាសម្ព័ន្ធ។ បារាំង​បាន​សាងសង់​ផ្លូវ ស្ពាន ផ្លូវ​ដែក (ជាពិសេស​ផ្លូវ​ដែក​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​បាត់ដំបង និង​សៃហ្គន) កំពង់ផែ (រួម​ទាំង​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ជា​ផែទន្លេ​ដ៏​ធំ​មួយ) និង​អគារ​សា‍ធារ‍ណៈ​ជាច្រើន។ ភ្នំពេញ​ត្រូវ​បាន​ផ្លាស់ប្តូរ​ពី​ទីក្រុង​តូច​មួយ​នៅ​តាម​ដងទន្លេ​ ទៅ​ជា​រាជធានី​អាណានិគម​ដែល​មាន​ស្ថាបត្យកម្ម​រចនាប័ទ្ម​អឺរ៉ុប មហាវិថី​ធំ​ទូលាយ និង​រចនាសម្ព័ន្ធ​រដ្ឋបាល​ផ្លូវការ។

ក្នុង​ផ្នែក​សេដ្ឋកិច្ច បារាំង​បាន​ផ្តោត​លើ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ជាពិសេស​កៅស៊ូ ឈើ និង​ស្រូវ។ ក្រុមហ៊ុន​បារាំង​បាន​ទិញ​ដី​ធំៗ​សម្រាប់​ធ្វើ​ចំការ​កៅស៊ូ ដែល​ជារឿយៗ តែង​បណេ្ដញ​កសិករ​ខ្មែរ​ឱ្យ​ចាកចេញ​ពី​ដី​ធ្លី​របស់​ពួកគេ។ ផល​ចំណេញ​ភាគច្រើន​ពី​សហគ្រាស​ទាំងនេះ​ បាន​ផ្តល់​ទៅ​ឱ្យ​បារាំង ឬ​សម្រាប់​ផល​ប្រយោជន៍​អាជីវកម្ម​បារាំង​នៅ​ឥណ្ឌូចិន ដោយ​ផ្តល់​ផល​ប្រយោជន៍​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក។

សេដ្ឋកិច្ច​អាណានិគម​បាន​បង្កើត​រចនាសម្ព័ន្ធ​ទ្វេ៖ វិស័យ​ទីក្រុង​គ្របដណ្តប់​ដោយ​បារាំង​ដែល​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ និង​មាន​ទ្រព្យសម្បត្តិ ឯ​វិស័យ​ជនបទ​ដ៏​ធំធេង​ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។ ទោះបី​ជា​បារាំង​បាន​នាំ​មក​នូវ​ដំណាំ និង​បច្ចេកទេស​កសិកម្ម​ថ្មីៗ​ក៏​ដោយ ក៏​ពួកគេ​មិន​បាន​ជួយ​អ្វី​ច្រើន​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​ផ្គត់ផ្គង់​ខ្លួន​ឯង ឬ​មាន​ការ​អភិវឌ្ឍ​ផ្នែក​ឧស្សាហកម្ម​នោះ​ទេ។

ឥទ្ធិពល​ផ្នែក​សង្គម និង​វប្បធម៌

អាណានិគមនិយម​បារាំង​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ទៅ​លើ​សង្គម និង​វប្បធម៌​កម្ពុជា។ បារាំង​បាន​ផ្សព្វផ្សាយ​ភាសា វប្បធម៌ និង​តម្លៃ​របស់​ពួកគេ តាមរយៈ​សាលារៀន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ភ្នំពេញ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៣៥ បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​ការ​អប់រំ​តាម​បែប​បារាំង ដែល​បង្កើត​ឱ្យ​មាន​ឥស្សរជន​មួយ​ចំនួន​តូច​ដែល​ស្ទាត់​ជំនាញ​ភាសា​បារាំង និង​បាន​ទទួល​ឥទ្ធិពល​ផ្នត់គំនិត​ពី​លោកខាងលិច។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រជាជន​ខ្មែរ​ភាគច្រើន​នៅ​តែ​មិន​ចេះ​អក្សរ និង​ទទួល​បាន​ការ​អប់រំ​ផ្លូវការ​តិចតួច។

បារាំង​ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​មរតក​វប្បធម៌​របស់​កម្ពុជា​ផងដែរ។ សាលា​បារាំង​ចុង​បូព៌ា (École française d’Extrême-Orient – EFEO) ដែល​ជា​ស្ថាប័ន​បុរាណវិទ្យា​បារាំង បាន​ចាប់ផ្តើ‍ម​ការ​សិក្សា​ជា​ប្រព័ន្ធ​អំពី​ប្រវត្តិសាស្ត្រ និង​ស្ថាបត្យកម្ម​ខ្មែរ​នៅ​ដើម​សតវត្ស​ទី​២០។ អ្នកប្រាជ្ញ​ដូចជា លោក អេត្យេន អាយម៉ូនីញ៉េ (Étienne Aymonier) និង​លោក ហង់រី ម៉ាហ្សាល់ (Henri Marchal) បាន​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កត់ត្រា និង​ស្តារ​ប្រាសាទ​នៅ​តំបន់​អង្គរ ដែល​ឈាន​ទៅ​ដល់​ការ​រុករក​ឡើង​វិញ​នូវ​ប្រាសាទ​អង្គរវត្ត និង​អង្គរធំ។ ទោះបី​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ ជារឿយៗ​ត្រូវ​បាន​ជំរុញ​ដោយ​អំណាច​អាណានិគម​ក៏​ដោយ ក៏​វា​បាន​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​បុរាណវិទ្យា​ខ្មែរ​សម័យ​ទំនើប និង​ការ​ថែរក្សា​មរតក​វប្បធម៌​ផងដែរ។

ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​គោល​នៅ​កម្ពុជា ត្រូវ​បាន​គាំទ្រ និង​រៀបចំ​ចាត់ចែង​ដោយ​បារាំង។ រ‍ដ្ឋាភិបាល​អាណានិគម​បាន​ធ្វើឱ្យ​គណៈសង្ឃ (សហគមន៍​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា) ក្លាយ​ជា​ស្ថា‍ប័ន​មួយ ដើម្បី​ធានា​បាន​នូវ​ភាព​ស្មោះត្រង់ និង​កាត់បន្ថយ​សក្តានុពល​របស់​សហគមន៍​នេះ​ ក្នុង​ការ​ក្រោកឈរ​ប្រឆាំង។ ព្រះសង្ឃ​ត្រូវ​បាន​តម្រូវ​ឱ្យ​ចុះ​ឈ្មោះ​ជាមួយ​រដ្ឋ ហើយ​សកម្មភាព​នយោបាយ​មួយ​ចំនួន​ត្រូវ​បាន​ហាម​ឃាត់។

ស្មារតី​ជាតិនិយម និង​ការ​រើ​បម្រះ

ទោះបី​ជា​មាន​ការ​គាបសង្កត់​ដោយ​អំណាច​អាណានិគម​បារាំង​ក៏​ដោយ គំនិត​ជាតិនិយម​បាន​ចាប់ផ្តើម​ដុះ​ពន្លក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ដើម​សតវត្ស​ទី២០។ ដោយ​ទទួល​ឥទ្ធិពល​ពី​ការ​អភិវឌ្ឍ​នៅ​ប្រទេស​ជិតខាង​គឺ​វៀតណាម និង​ចលនា​ប្រឆាំង​អាណានិគម​ជា​សកល អ្នក​ចេះដឹង និង​ព្រះសង្ឃ​ខ្មែរ​ក្នុង​ជំនាន់​នោះ បាន​ចាប់ផ្តើម​ចោទ​សួរ​អំពី​អំណាច​ត្រួតត្រា​របស់​បារាំង។ កាសែត និង​ទស្សនាវដ្តី ដែល​ជា​ញឹ‍កញាប់​ត្រូវ​បាន​សរសេរ​ជា​ភាសា​បារាំង ឬ​ភាសា​ខ្មែរ បាន​បម្រើ​ជា​វេទិកា​សម្រាប់​បង្ហាញ​ពី​ភាព​មិន​ពេញចិត្ត និង​សម្រាប់​ផ្សព្វផ្សាយ​ឱ្យ​មាន​កំណែ​ទម្រង់។

ចលនា​ជាតិនិយម​ដំបូង​បង្អស់​មួយ​គឺ​ក្រុម «នគរវត្ត» ដែល​បង្កើត​ឡើង​នៅ​ទសវត្សរ៍​ឆ្នាំ១៩៣០ ដោយ​លោក សឺង ង៉ុកថាញ់ និង​អ្នក​ចេះដឹង​ខ្មែរ​ផ្សេង​ទៀត។ ពួកគេ​បាន​ផ្សព្វផ្សាយ​អំពី​ការ​កែទម្រង់​ព្រះពុទ្ធ​សាសនា មោទនភាព​ជាតិ និង​ការ​បំបែក​ខ្លួន​ពី​ការ​គ្រប់គ្រង​របស់​អាណានិគម​បារាំង។ ក្នុង​អំឡុង​ស‍ង្គ្រាម​លោក​លើក​ទី​ពីរ នៅ​ពេល​ដែល​ជប៉ុន​បាន​កាន់កាប់​ឥណ្ឌូចិន (១៩៤១-១៩៤៥) អ្នក​ជាតិនិយម​ខ្មែរ​បាន​សម្លឹង​ឃើញ​ឱកាស​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ត្រលប់​មក​វិញ។

នៅ​ខែ​មីនា ឆ្នាំ១៩៤៥ ដោយ​មាន​ការ​គាំទ្រ​ពី​ជប៉ុន ព្រះបាទ ​នរោត្តម សីហនុ បាន​ប្រកាស​ឯករាជ្យភាព​របស់​កម្ពុជា។ លោក សឺង ង៉ុកថាញ់ បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ការ​បរទេស ហើយ​ក្រោយ​មក​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ ទោះជា​យ៉ាងណា​ក៏​ដោយ ឯករាជ្យភាព​នេះ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ បន្ទាប់​ពី​ប្រទេស​ជប៉ុន​ទទួល​បរាជ័យ បារាំង​បាន​ចូល​មក​កាន់​អំណាច​វិញ​យ៉ាង​ឆាប់រ‍ហ័‍ស។ លោក សឺង ង៉ុកថាញ់ ក៏​ត្រូវ​បាន​ចាប់ខ្លួន និង​និរទេស​ចេញ​ពី​ប្រទេស​កម្ពុជា។

ក្នុង​សម័យ​ក្រោយ​សង្គ្រាម គេ​ឃើញ​មាន​ការ​រស់រាន​ឡើង​វិញ​នៃ​ស្មារតី​ជាតិនិយម​កម្ពុជា។ គណបក្ស​ប្រជាធិបតេយ្យ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៤៦ បាន​ទាមទារ​ឱ្យ​មាន​ឯករាជ្យភាព​ពេញលេញ និង​កំណែ​ទម្រង់​ប្រជាធិបតេយ្យ។ ដឹកនាំ​ដោយ​តួអង្គ​សំខាន់ៗ​ដូចជា លោក អៀវ កើស និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស គណបក្ស​នេះ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាជន​កម្ពុជា ដែល​នាំឱ្យ​គណ‍បក្ស​នេះ​ឈ្នះ​ការ​បោះឆ្នោត​លើក​ដំបូង​នៅ​ឆ្នាំ១៩៤៧។ ទោះជា​យ៉ាងណា​ក៏​ដោយ របប​រាជានិយម ដែល​មាន​ការ​គាំទ្រ​ពី​បារាំង នៅ​តែ​ជា​អំណាច​ប្រពៃណី។

ដំណើរ​ឆ្ពោះ​ទៅ​រក​ឯករាជ្យភាព (១៩៤៥–១៩៥៣)

នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៤០ ចលនា​នៅ​ទូទាំង​ពិភពលោក​ បាន​ក្រោកឈរ​ប្រឆាំង​នឹង​អំណាច​អាណា‍និគម​និយម។ បារាំង​បាន​ប្រឈម​ជាមួយ​នឹង​ការ​រើ​បម្រះ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ឈាន​ទៅ​ដល់​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​មួយ (១៩៤៦-១៩៥៤)។ មេដឹកនាំ​កម្ពុជា​បាន​ចាប់ផ្តើម​ជំរុញ​កាន់​តែ​ខ្លាំងក្លា​ដើម្បី​ទទួល​បាន​ឯករាជ្យភាព។ ព្រះបាទ​ នរោត្តម សីហនុ ដែល​ដំបូង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ព្រះមហាក្សត្រ​ដែល​ស្ថិត​ក្រោម​បង្គាប់​របស់​បារាំង បាន​លេចឡើង​ជា​តួអង្គ​ចម្បង​មួយ​នៅ​ក្នុង​ចលនា​តស៊ូ​ដើម្បី​ឯករាជ្យ​នេះ។

នៅ​ឆ្នាំ១៩៥២ ព្រះបាទ ​នរោត្តម សីហនុ បាន​រំលាយ​រដ្ឋសភា ចាប់ផ្តើម​សា​ជា​ថ្មី​ក្នុង​ការ​គ្រប់គ្រង​ពេញ‍លេញ​លើ​រដ្ឋាភិបាល ហើយ​បាន​បើក​យុទ្ធនាការ​ឃោសនា​ផ្លូវការ​មួយ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា‍ជា «‍ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ»។ ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​បារាំង សហរដ្ឋអាម៉េរិក និង​ប្រទេស​ដទៃ​ទៀត ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​អន្តរជាតិ។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះអង្គ​បាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កា។ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣ បារាំង​បាន​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ឯករាជ្យភាព​ពេញលេញ​ជា​ផ្លូវការ។ ការ​ផ្លាស់ប្តូរ​នេះ​គឺ​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ បើ​ធៀប​ទៅ​នឹង​វៀតណាម ឬ​អាល់ហ្សេរី ដែល​ជា​តឹកតាង​បង្ហាញ​ពី​សមត្ថភាព​ការទូត​របស់​ព្រះបាទ​នរោត្តម សីហនុ និង​ទិដ្ឋភាព​អន្តរជាតិ​ដែល​កំពុង​ផ្លាស់ប្តូរ។

កេរដំណែល​បន្សល់​ពី​អាណាព្យាបាល​បារាំង

អាណាព្យាបាល​បារាំង​បាន​ទុក​បន្សល់​ទុក​នូវ​កេរដំណែល​ដ៏​ស្មុគស្មាញ​នៅ​កម្ពុជា។ បើ​មើល​ពី​ជ្រុង​ម្ខាង អាណាព្យាបាល​របស់​បារាំង​បាន​អភិរក្ស​របប​រាជានិយម​កម្ពុជា ការពារ​បូរណភាព​ទឹកដី និង​ធ្វើ​ទំនើបកម្ម​ប្រទេស​កម្ពុជា ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន​ផ្លូវ​ច្បាប់ និង​ប្រព័ន្ធ​អប់រំ​ជាដើម។ អាណា‍និគម​នេះ​ក៏​បាន​កសាង​ជា​មូលដ្ឋាន​គ្រឹះ ​សម្រាប់​ការ​សិក្សា​ផ្នែក​បុរាណវិទ្យា និង​ការ​ស្តារ​ឡើង​វិញ​នៃ​ប្រាសាទ​នៅ​តំបន់​អង្គរ​ផងដែរ។

បើ​មើល​ពី​ជ្រុង​ម្ខាង​ទៀត ការ​ត្រួតត្រា​របស់​បារាំង​បាន​បណេ្ដញ​ប្រជាជន​ខ្មែរ ​ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​អំណាច​នយោបាយ និង​សេដ្ឋកិច្ច ទាញ​យក​ធនធាន​ធម្មជាតិ និង​បង្កើត​វិសមភាព​យ៉ាង​ស៊ីជម្រៅ​នៅ​កម្ពុជា។ ប្រព័ន្ធ​អប់រំ​អាណានិគម​បារាំង បាន​បង្កើត​ក្រុម​ឥស្សរជន​មួយ​ក្រុម​តូច ខណៈ​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​នៅ​តែ​មាន​ជីវភាព​ក្រីក្រ និង​មិន​ចេះ​អក្សរ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កែទម្រង់​នយោបាយ​ត្រូវ​បាន​គាបសង្កត់​ជា​ញឹកញាប់ ហើយ​ចលនា​ជាតិនិយម​ត្រូវ​បាន​រារាំង​រហូត​ដល់​ចុង​របប​អាណានិគម។

កេរដំណែល​ដ៏​យូរអង្វែង​បំផុត​គឺ​ប្រហែល​ជា​ការ​លេចឡើង​របស់​ព្រះបាទ​ នរោត្តម សីហនុ ជា​តួអង្គ​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប។ ភាព​ជា​អ្នក​ដឹកនាំ​របស់​ព្រះអង្គ​នៅ​ក្នុង​ចលនា​ទាមទារ​ឯករាជ្យភាព បាន​កែប្រែ​មុខមាត់​របស់​ប្រទេស​ក្នុង​ពេល​ងើប​ចេញ​ពី​របប​អាណានិគម​ប៉ុន្មាន​ឆ្នាំ​ដំបូង និង​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ដំណើរ​ដ៏​រង្គោះរង្គើ​របស់​កម្ពុជា ឆ្លង​កាត់​របប​រាជានិយម សាធារណរដ្ឋនិយម និង​បដិវត្តន៍។

អាណាព្យាបាល​បារាំង​នៅ​កម្ពុជា​ គឺ​ជា​សម័យកាល​ដ៏​សំខាន់​ដែល​បាន​កែប្រែ​ទិដ្ឋភាព​នយោបាយ សង្គម និង​វប្បធម៌​របស់​ប្រទេស​នេះ​យ៉ាង​ជ្រាលជ្រៅ។ ទោះបី​ជា​វា​បាន​នាំ​មក​នូវ​ទំនើបកម្ម​មួយ​ចំនួន និង​អភិរក្ស​ទិដ្ឋភាព​មួយ​ចំនួន​នៃ​អត្តសញ្ញាណ​ខ្មែរ​ក៏​ដោយ ក៏​វា​បាន​នាំ​មក​នូវ​អំណាច​ត្រួតត្រា​របស់​បរទេស និង​ជំរុញ​ឱ្យ​មាន​វិសមភាព​ក្នុង​សង្គម​ផងដែរ។ ទីបញ្ចប់​នៃ​អាណាព្យាបាល​បារាំង​នៅ​ឆ្នាំ១៩៥៣ បាន​សម្គាល់​នូវ​ការ​ចាប់ផ្តើម​ថ្មី​សម្រាប់​កម្ពុជា ប៉ុន្តែ​បញ្ហា​ប្រឈម​ដែល​មាន​ឫស​គល់​ចេញ​ពី​បទពិសោធន៍​អាណានិគម​នេះ រួមមាន​កង្វះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​គ្របដណ្តប់​ដោយ​ក្រុម​ឥស្សរជន និង​អស្ថិរភាព​នយោបាយ បាន​បន្ត​លង​បន្លាច​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍។ ការ​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​នៃ​របប​អាណានិគម​នេះ​មាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​ស្វែង​យល់​ពី​ភាព​ស្មុគស្មាញ​នៃ​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​កម្ពុជា។

Don’t miss our upcoming articles!

We don’t spam!

Check your inbox or spam folder to confirm your subscription.

📘 Get your Guide to the French Protectorate in Cambodia and the Franco–Siamese Treaties (1863–1953)

Check your inbox or spam folder to get your subscription.

Tags: ឆ្នាំ១៩៥៣បារាំងនៅកម្ពុជាព្រះបាទនរោត្តមអាណាព្យាបាលបារាំងនៅកម្ពុជាឯករាជ្យកម្ពុជា
ShareTweet
Previous Post

Picture of the day: Mapping the Austroasiatic World

Next Post

Video: Reflections of Water Chenla

Pascal Medeville

Pascal Medeville

Author of the blog Wonders of Cambodia, I share my passion for Cambodia through stories, cultural insights, and personal reflections on the country. I'm also the founder of Simili Consulting, where we provide high-quality, professional translation services to international clients.

Related Posts

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ
ខ្មែរ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ
ខ្មែរ

ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ

February 24, 2026
ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ
ខ្មែរ

ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ

February 6, 2026
សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ
ខ្មែរ

សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ

February 9, 2026
Histoire : Le traité franco-siamois de 1907 : un tournant diplomatique entre la France et le Siam
ខ្មែរ

ប្រវត្តិសាស្ត្រ៖ អត្ថបទបកប្រែជាភាសាខ្មែរនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧៖ ចំណុចរបត់ការទូតរវាងបារាំង និងសៀម

February 11, 2026
ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍
ខ្មែរ

ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍

February 13, 2026
Next Post
Video: Reflections of Water Chenla

Video: Reflections of Water Chenla

  • Trending
  • Comments
  • Latest
The French Protectorate of Cambodia (1863–1953): An Overview

The French Protectorate of Cambodia (1863–1953): An Overview

July 13, 2025
The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

February 11, 2026
Cambodian-Vietnamese War (1978-1989)

Cambodian-Vietnamese War (1978-1989)

July 13, 2025
The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

February 11, 2026
Kampot Province

Takeo Province: A Cradle of Cambodian History and Culture

3
Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

3
Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

2
Stung Treng Province: The Gateway to Cambodia’s Northern Wilderness

Stung Treng Province: The Gateway to Cambodia’s Northern Wilderness

2
Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
Picture of the day: Cambodia’s Comforting Black Chicken Soup

Picture of the day: Cambodia’s Comforting Black Chicken Soup

March 5, 2026

Recent News

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
Picture of the day: Cambodia’s Comforting Black Chicken Soup

Picture of the day: Cambodia’s Comforting Black Chicken Soup

March 5, 2026
Wonders of Cambodia

Exploring Culture, Nature, and Spirit in the Land of Wonder.

Follow Us

Browse by Category

  • Architecture
  • Architecture
  • Art
  • Books
  • Business
  • Business
  • Cinema
  • Cuisine
  • Culture
  • Defense
  • Du lịch
  • e-Books
  • Education
  • Expat life
  • Fauna
  • Festival
  • Flora
  • Food providers
  • Français
  • Geography
  • Handicraft
  • Health
  • Histoire
  • History
  • Hotels
  • Khmer Stories
  • Khmer stories
  • Knowledge
  • Language
  • Lịch sử
  • Life in Cambodia
  • Literature
  • Music
  • Pictures
  • Politics
  • Population
  • Press review
  • Professional services
  • Proverbs
  • Reference
  • Reference
  • Religion
  • Restaurants
  • Textile
  • Tiếng Việt
  • Tourism
  • Tourisme
  • Transport
  • Uncategorized
  • Video
  • Vie quotidienne
  • Who's who
  • ខ្មែរ
  • ទេសចរណ៍៖
  • ប្រវត្តិសាស្ត្រោ
  • 中文
  • 书籍
  • 历史
  • 旅游
  • 生活

Recent News

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
  • About Us
  • Advertise
  • Privacy & Policy
  • Contact Us

© 2025 - Made with 💫 by TechFlow.

No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books

© 2025 - Made with 💫 by TechFlow.