Wonders of Cambodia
Advertisement
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
Wonders of Cambodia
No Result
View All Result
Home ខ្មែរ

សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ

Pascal Medeville by Pascal Medeville
February 9, 2026
in ខ្មែរ
Reading Time: 3 mins read
0

សារមន្ទីរ ស.ស.រ ក្នុងទីក្រុងភ្នំពេញ គឺជាសារមន្ទីរដ៏មានភាពច្នៃប្រឌិតបំផុតមួយរបស់ប្រទេសកម្ពុជា ដែលរួមបញ្ចូលគ្នានូវប្រវត្តិសាស្ត្រពីរពាន់ឆ្នាំជាមួយនឹងបច្ចេកវិទ្យាអន្តរកម្ម និងការពិពណ៌នារឿងរ៉ាវប្រកបដោយការស្វែងយល់។ មានឈ្មោះជាផ្លូវការថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន សារមន្ទីរនេះបានកែប្រែនូវប្រធានបទដែលជាទូទៅត្រូវបានគេយល់ថាគួរឱ្យធុញ ពោលគឺរូបិយបណ្ណ និងគោលនយោបាយសេដ្ឋកិច្ច ឱ្យទៅជាដំណើររឿងដ៏រស់រវើក តាមរយៈការងើបឡើង ការដួលរលំ និងការចាប់កំណើតឡើងវិញនៃអាណាចក្រខ្មែរ និងរដ្ឋកម្ពុជាសម័យទំនើប។ សម្រាប់អ្នកទេសចរដែលចូលចិត្តវប្ប‍ធម៌ ការរចនា និងបរិបទ ជាជាងគ្រាន់តែទៅ «កន្លែងថតរូប» សារមន្ទីរ ស.ស.រ គឺជាចំណតឈប់សម្រាកដ៏ចាំបាច់មួយ។

ច្រកចូលសារមន្ទីរ ស.ស.រ (ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សារមន្ទីរ ស.ស.រ)

ហេតុអ្វីសារមន្ទីរ ស.ស.រ មានសារៈសំខាន់

  • សារមន្ទីរនេះរំឭកដល់ប្រវត្តិសាស្ត្រខ្មែរជិត ២០០០ ឆ្នាំ ចាប់តាំងពីបណ្តាញជំនួញជួញដូរកាលពីដើមសម័យនគរភ្នំ ឆ្លងកាត់សម័យអង្គរ ជំនាន់អាណាព្យាបាលបារាំង សម័យខ្មែរក្រហម រហូតមកដល់សព្វថ្ងៃនេះ ដោយប្រើប្រាស់រូបិយវត្ថុ ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីនយោបាយ និងសង្គម។
  • សារមន្ទីរនេះត្រូវបានបង្កើតឡើង និងផ្តល់ហិរញ្ញប្បទានដោយធនាគារជាតិនៃកម្ពុជា ដោយមានបេសកកម្មក្នុងការពង្រឹងនូវការយល់ដឹងជាសាធារណៈ អំពីរបៀបដែលការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច មានឥទ្ធិពលលើជីវិតរស់‍នៅប្រចាំថ្ងៃ។

រូបិយវត្ថុបានក្លាយជាឧបករណ៍ក្នុងការពិពណ៌នាសាច់រឿង៖ កាក់ ក្រដាសប្រាក់ និងប្រព័ន្ធដោះដូរ ត្រូវបានលើកយកមកបង្ហាញមិនមែនក្នុងរូបភាពជាវត្ថុតាំងបង្ហាញគួរឱ្យចាប់អារម្មណ៍នោះឡើយ ប៉ុន្តែដើរតួជាភស្តុតាងនៃការផ្លាស់ប្តូរអំណាច ផ្លូវពាណិជ្ជកម្ម និងមនោគមវិជ្ជា។ អ្នកទស្សនាអាចស្វែងយល់កាន់តែច្បាស់ អំពីមូលហេតុដែលអតីតកាលរបស់ប្រទេសកម្ពុជា នាសម័យកាលក្រោយៗនេះ រួមមាន សង្គ្រាមស៊ីវិល អតិផរណា ការកសាងប្រទេសឡើងវិញ នៅតែមានឥទ្ធិពលលើប្រទេសនេះនាពេលប‍ច្ចុ‍ប្ប‍ន្ន។

ការរចនាអគារ និងការតាំងពិព័រណ៍

  • ស.ស.រ មានទីតាំងនៅក្នុងអគាររចនាបថអាណាព្យាបាលបារាំង ដែលត្រូវបានជួសជុលឡើងវិញនៅក្នុងសង្កាត់ប្រវត្តិសាស្ត្រអាណានិគមក្បែរវត្តភ្នំ ដែលជាអតីតសណ្ឋាគាររ៉េស៊ីដង់របស់រាជការនៃសាលាក្រុង (ឆ្នាំ១៩០៨) និងក្រោយមកក្លាយជាសាលារាជធានីភ្នំពេញ។
  • នៅខាងក្នុង ទិដ្ឋភាពដ៏ទំនើបជឿនលឿន ត្រូវបានរួមបញ្ចូលគ្នាជាមួយវត្ថុបុរាណដើម អេក្រង់ឌីជីថល ខ្សែភាពយន្ត ហ្គេម​កម្សាន្ត និងពន្លឺស្របតាមបរិយាកាស ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការស្វែងយល់តាមល្បឿនរៀងៗខ្លួននៃអ្នក​ទ‍ស្ស‍នា។

ការតាំងពិព័រណ៍អចិន្ត្រៃយ៍ត្រូវបានបែងចែកទៅជាម៉ូឌុលតាមប្រធានបទដែលនាំអ្នកឱ្យស្វែងយល់តាមលំដាប់លំដោយ៖ ពាណិជ្ជកម្មបុរាណ និងកាក់សម័យដើម ការដោះដូរ និងសេដ្ឋកិច្ចប្រាសាទសម័យអង្គរ កំណែទម្រង់សារពើពន្ធសម័យ​អាណានិគម ការលុបបំបាត់រូបិយវត្ថុក្នុងរបបខ្មែរក្រហម និងការបង្កើតឡើងវិញនូវរូបិយបណ្ណ និងធនាគារ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០។ ស្លាកសញ្ញាច្បាស់លាស់ជាពីរភាសា មាតិកាវីដេអូដែលត្រូវបានផ‍លិតយ៉ាងល្អ និងបទភ្លេងដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ នឹងជួយសម្រាលអ្នកទស្សនាពីការទទួលយកព័ត៌មានលើសប្រមាណ ស្របពេលដែលឱ្យអ្នកទស្សនាអាចផ្តោតលើព័ត៌មានលម្អិត។

បទបង្ហាញនៃសារមន្ទីរ ស.ស.រ ជាមួយសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham)៖
https://www.youtube.com/watch?v=2QSuD9GQJQ4

បទពិសោធន៍អ្នកទស្សនា និងការណែនាំសំខាន់ៗ

  • សូមរំពឹងថាចំណាយពេលប្រហែល ៩០ នាទី ទៅ ៣ ម៉ោង ប្រសិនបើអ្នកអានផ្ទាំងអក្សរ មើលវីដេអូ និងសាកល្បងម៉ូឌុលអន្តរកម្មផ្សេងៗ។
  • ឧបករណ៍មគ្គុទ្ទេសក៍ណែនាំជាសំឡេងមានជម្រើសច្រើនភាសា ដោយគ្រាន់តែបង់ថ្លៃបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ (ប្រហែល ៣ ដុល្លារ) ដែលអាចផ្តល់នូវការពន្យល់កាន់តែស៊ីជម្រៅ និងរឿងរ៉ាវនៅពីក្រោយវត្ថុសំខាន់ៗនានា។

ការតាំងពិព័រណ៍ត្រូវបានរៀបចំយ៉ាងល្អសម្រាប់លក្ខណៈក្រុមគ្រួសារ និងក្រុមសិស្សសាលា៖ មានហ្គេម សំណួរចម្លើយ និងអេ‍ក្រង់ឌីជីថលជាច្រើន បូករួមទាំង កន្លែងកម្សាន្តពិសេសសម្រាប់កុមារ និងយុវវ័យ ដែលធ្វើឱ្យប្រធានបទសេដ្ឋកិច្ចក្លាយទៅជាវិញ្ញាសាដ៏កម្សាន្ត។ ការថតរូបមិនត្រូវបានអនុញ្ញាតនៅខាងក្នុងបរិវេណវិចិត្រសាលនោះទេ។ គ្រឿងបរិក្ខារនៅក្នុងបរិវេណសារមន្ទីររួមមាន សួនតូចមួយ បណ្ណាល័យដែលអាចចូលបានដោយឥតគិតថ្លៃ និងហាងកាហ្វេមួយ។ នៅទីនោះក៏មានហាងលក់សៀវភៅនិងវត្ថុអនុស្សាវរីយ៍តូចមួយផងដែរ។

ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍មិនអចិន្ត្រៃយ៍

  • ក្រៅពីការតាំងពិព័រណ៍អចិន្ត្រៃយ៍ សារមន្ទីរ​ ស.ស.រ តែងតែរៀបចំព្រឹត្តិការណ៍មិនអចិន្ត្រៃយ៍ ដែលពង្រីកការយកចិត្តទុកដាក់របស់សារមន្ទីរលើសពីសេដ្ឋកិច្ច ពោលគឺទៅដល់បេតិកភណ្ឌវប្បធម៌កាន់តែទូលំទូលាយ។
  • ព្រឹត្តិការណ៍នាពេលថ្មីៗនេះរួមមាន ការតាំងពិព័រណ៍ «ការលេចត្រដែតឡើងវិញ» ដែលជាពិព័រណ៍ដ៏ធំមួយអំពីផ្ទាំងគំនូរដែលបានបាត់បង់ជាយូរមកហើយនៃវត្តព្រះកែវមរកតក្នុងទីក្រុងភ្នំពេញ ដោយរួមបញ្ចូលគ្នានូវហ្វីលកញ្ចក់រូបថត ការចាក់បញ្ចាំងរូបភាពឌីជីថល និងមាតិកាផ្តល់ចំណេះដឹងសម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស និងអ្នកសិក្សា ដោយការតាំងពិព័រណ៍នេះដំណើរការរហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦។
ម៉ាកែតនៃវត្តព្រះកែវមរកត នៅសារមន្ទីរ ស.ស.រ (ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សារមន្ទីរ ស.ស.រ)

កិច្ចពិភាក្សា សន្និសិទ និងព្រឹត្តិការណ៍ពិសេសៗនានា បានផ្សារភ្ជាប់អតីតកាលរបស់កម្ពុជាទៅនឹងប្រធានបទនាពេលបច្ចុប្បន្ន ដូចជា បរិយាបន្នហិរញ្ញវត្ថុ ការទូទាត់តាមប្រព័ន្ធឌីជីថល និងពាណិជ្ជកម្មក្នុងតំបន់ជាដើម។ ទាំងនេះបានធ្វើឱ្យ ស.ស.រ ទទួលបានការចាប់អារម្មណ៍ជាពិសេសពីអ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន និងអ្នកទេសចរដែលចាប់អារម្មណ៍លើគោលនយោបាយ ហើយចង់ស្វែងយល់ អំពីរបៀបដែលប្រវត្តិសាស្រ្តផ្តល់ជាចំណេះដឹងដល់កិច្ចពិភាក្សាអំពីការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

សំបុត្រ ការចូលទស្សនា និងព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង

  • សំបុត្រចូលស្តង់ដាសម្រាប់ភ្ញៀវបរទេសមានតម្លៃ ២០ ០០០ រៀល (ប្រហែល ៥ ដុល្លារ)។ សម្រាប់ប្រជាពលរដ្ឋ សិស្ស និងកុមារកម្ពុជាតម្លៃទាបជាង។
  • ទីតាំងសារមន្ទីរនៅខណ្ឌដូនពេញ ជិតវត្តភ្នំ និងការិយាល័យប្រៃសណីយ៍ចាស់ ដែលធ្វើឱ្យសារមន្ទីរនេះងាយ‍ស្រួលក្នុងការរួមបញ្ចូលគ្នាជាមួយនឹងដំណើរកម្សាន្តថ្មើរជើង គយគន់ទេសភាពតាមមាត់ទន្លេប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មអាណានិគម។

អាសយដ្ឋាន

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)

អគារលេខ ១៩ ផ្លូវ ១០៦ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២២០២ ព្រះរាជាណាចក្រកម្ពុជា។

គេហទំព័រផ្លូវការ
https://sosoro.nbc.org.kh

ម៉ោងបើកដំណើរការ

• ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ៖ ម៉ោង ៩ ព្រឹក ដល់ ៦ ល្ងាច

• ថ្ងៃចន្ទ៖ បិទ

សូមណែនាំឱ្យពិនិត្យមើលលើគេហទំព័រ ឬបណ្តាញសង្គមរបស់សារមន្ទីរ មុនពេលអញ្ជើញមកទស្សនា ព្រោះម៉ោង ឬការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ អាចផ្លាស់ប្តូរដោយសារព្រឹត្តិការណ៍ពិសេសផ្សេងៗ ឬថ្ងៃឈប់សម្រាក។ សារមន្ទីរបិទដំណើរការ ​ក្នុង​អំឡុង​​ថ្ងៃ​ឈប់​សម្រាករបស់​កម្ពុជា។

Don’t miss our upcoming articles!

We don’t spam!

Check your inbox or spam folder to confirm your subscription.

📘 Get your Guide to the French Protectorate in Cambodia and the Franco–Siamese Treaties (1863–1953)

Check your inbox or spam folder to get your subscription.

Tags: ការតាំងពិព័រណ៍ប្រវត្តិសាស្រ្តអាណានិគមទីក្រុងភ្នំពេញមគ្គុទ្ទេសក៍សារមន្ទីររូបិយវត្ថុភ្នំពេញម៉ោងបើកសារមន្ទីរស.ស.រសារមន្ទីរ ស.ស.រ ភ្នំពេញសារមន្ទីរធនាគារជាតិនៃកម្ពុជាសារមន្ទីរប្រវត្តិសាស្ត្រសេដ្ឋកិច្ចកម្ពុជាសារមន្ទីរល្អបំផុតនៅទីក្រុងភ្នំពេញសម្រាប់អ្នកស្រលាញ់ប្រវត្តិសាស្រ្តសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីឦសានវរ្ម័នសារមន្ទីរអន្តរកម្មនៅភ្នំពេញសម្រាប់ក្រុមគ្រួសារអ្វីដែលត្រូវធ្វើនៅជិតវត្តភ្នំ
ShareTweet
Previous Post

Cost of Living in Phnom Penh in 2026: A Practical Guide for Expats and Digital Nomads

Next Post

Picture of the day: Distilling Rice Wine in a Cambodian Village

Pascal Medeville

Pascal Medeville

Author of the blog Wonders of Cambodia, I share my passion for Cambodia through stories, cultural insights, and personal reflections on the country. I'm also the founder of Simili Consulting, where we provide high-quality, professional translation services to international clients.

Related Posts

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ
ខ្មែរ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ
ខ្មែរ

ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ

February 24, 2026
ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ
ខ្មែរ

ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ

February 6, 2026
Histoire : Le traité franco-siamois de 1907 : un tournant diplomatique entre la France et le Siam
ខ្មែរ

ប្រវត្តិសាស្ត្រ៖ អត្ថបទបកប្រែជាភាសាខ្មែរនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧៖ ចំណុចរបត់ការទូតរវាងបារាំង និងសៀម

February 11, 2026
ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍
ខ្មែរ

ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍

February 13, 2026
រូបភាពថ្ងៃនេះ៖ ផែនទីកម្លាំងតស៊ូសង្គ្រាមឥណ្ឌូចិនលើកទី១
ខ្មែរ

រូបភាពថ្ងៃនេះ៖ ផែនទីកម្លាំងតស៊ូសង្គ្រាមឥណ្ឌូចិនលើកទី១

February 13, 2026
Next Post
Picture of the day: Distilling Rice Wine in a Cambodian Village

Picture of the day: Distilling Rice Wine in a Cambodian Village

  • Trending
  • Comments
  • Latest
The French Protectorate of Cambodia (1863–1953): An Overview

The French Protectorate of Cambodia (1863–1953): An Overview

July 13, 2025
The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

February 11, 2026
Cambodian-Vietnamese War (1978-1989)

Cambodian-Vietnamese War (1978-1989)

July 13, 2025
The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

February 11, 2026
Kampot Province

Takeo Province: A Cradle of Cambodian History and Culture

3
Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

3
Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

2
Stung Treng Province: The Gateway to Cambodia’s Northern Wilderness

Stung Treng Province: The Gateway to Cambodia’s Northern Wilderness

2
Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
Picture of the day: Cambodia’s Comforting Black Chicken Soup

Picture of the day: Cambodia’s Comforting Black Chicken Soup

March 5, 2026

Recent News

Exploring Culture, Nature, and Spirit in the Land of Wonder.

Follow Us

Browse by Category

  • Architecture
  • Architecture
  • Art
  • Books
  • Business
  • Business
  • Cinema
  • Cuisine
  • Culture
  • Defense
  • Du lịch
  • e-Books
  • Education
  • Expat life
  • Fauna
  • Festival
  • Flora
  • Food providers
  • Français
  • Geography
  • Handicraft
  • Health
  • Histoire
  • History
  • Hotels
  • Khmer Stories
  • Khmer stories
  • Knowledge
  • Language
  • Lịch sử
  • Life in Cambodia
  • Literature
  • Music
  • Pictures
  • Politics
  • Population
  • Press review
  • Professional services
  • Proverbs
  • Reference
  • Reference
  • Religion
  • Restaurants
  • Textile
  • Tiếng Việt
  • Tourism
  • Tourisme
  • Transport
  • Uncategorized
  • Video
  • Vie quotidienne
  • Who's who
  • ខ្មែរ
  • ទេសចរណ៍៖
  • ប្រវត្តិសាស្ត្រោ
  • 中文
  • 书籍
  • 历史
  • 旅游
  • 生活

Recent News

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
  • About Us
  • Advertise
  • Privacy & Policy
  • Contact Us

© 2025 - Made with 💫 by TechFlow.

No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books

© 2025 - Made with 💫 by TechFlow.