Wonders of Cambodia
Advertisement
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books
No Result
View All Result
Wonders of Cambodia
No Result
View All Result
Home ខ្មែរ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

Pascal Medeville by Pascal Medeville
March 5, 2026
in ខ្មែរ, ទេសចរណ៍៖
Reading Time: 3 mins read
0

នៅជ្រុងដ៏ស្ងប់ស្ងាត់មួយនៃខេត្តតាកែវ ព្រះវិហារដែលត្រូវបានគេបោះបង់ចោលមួយនៅតែបន្សល់ទុកនូវស្លាកស្នាមនៃអំបិល សង្គ្រាម និងពេលវេលា។ ទីសក្ការៈចាស់នៃវត្តខ្នារកកោះកំពុងតែទ្រុឌទ្រោម ប៉ុន្តែគំនូរលើជញ្ជាំងនៅតែភ្លឺរលោងមានជីវិតរស់រវើកយ៉ាងនឹកស្មានមិនដល់ ដែលផ្តល់ឱ្យ​អ្នក​ទស្សនា​នូវទិដ្ឋភាពដ៏កម្រមួយទៅកាន់ប្រវត្តិសាស្ត្រពោរពេញដោយរឿងរ៉ាវ ការឈឺចាប់ និងភាពរឹងមាំរបស់ប្រទេសកម្ពុជា។

រូបភាពព្រះវិហារ (©Pascal Médeville)

ព្រះវិហារចាស់នៃវត្តខ្នារកកោះ មិនមែនជាកន្លែងដែលលេចឡើងនៅក្នុងសៀវភៅផ្សព្វផ្សាយទេសចរណ៍ដ៏ស្រស់ស្អាតនោះទេ។ ព្រះវិហារទ្រេត ប្រេះស្រាំ ហើយក៏របេះធ្លាក់បន្តិចម្តងៗនៅរៀងរាល់រដូវវស្សា។ ប៉ុន្តែសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងអតីតកាលកន្លងទៅថ្មីៗនេះរបស់ប្រទេសកម្ពុជា និងការស៊ូទ្រាំយ៉ាងស្វិតស្វាញនៃវប្បធម៌ព្រះពុទ្ធសាសនា អគារដែលស្ទើរតែត្រូវបានគេបំភ្លេចចោលនៅខេត្តតាកែវមួយនេះ គឺជាបណ្ណសារដ្ឋានដ៏តូច និងស្ងៀមស្ងាត់មួយដែលធ្វើពីឥដ្ឋ អំបិល និងថ្នាំពណ៌។

អត្ថបទនេះគឺសម្រាប់អ្នកដំណើរដែលចង់ដឹងចង់ឃើញ អ្នកប្រវត្តិសាស្រ្តមិនមែនអាជីព អ្នកស្រលាញ់បេតិកភណ្ឌ និងអ្នកដែលយូរ​ៗ​ម្តងងប់ងុលនឹងស្ថាបត្យកម្ម ដែលតែងតែងឿងឆ្ងល់ថា តើអគារសាសនាមួយអាចរស់រានមានជីវិតយ៉ាងដូចម្តេច បន្ទាប់ពីត្រូវបានប្រែក្លាយទៅជាឃ្លាំងស្តុកអំបិល និងជាមន្ទីរពេទ្យសមរភូមិ។ អ្នកនឹងបានដឹងថាព្រះវិហារចាស់នេះនៅឯណា មានអ្វីកើតឡើងចំពោះព្រះវិហារនេះ​ក្នុងរបបខ្មែរក្រហម និងមូលហេតុដែលព្រះវិហារនៅតែមានសារៈសំខាន់រហូតដល់សព្វថ្ងៃ បើទោះជាមានព្រះវិហារថ្មីដ៏ស្រស់ស្អាតមួយកំពុងសាងសង់នៅក្បែរនោះក៏ដោយ។

នៅចុងបញ្ចប់ អ្នកនឹងយល់កាន់តែច្បាស់អំពីរបៀបដែលបរិវេណវត្តនៅតាមខេត្តមួយ កសាងឡើងនៅឆ្នាំ១៨០៦ បានបង្រួមប្រវត្តិសាស្ត្រកម្ពុជាជាងពីរសតវត្ស ពោលគឺពីសេចក្តីជ្រះថ្លាក្នុងសម័យរាជាធិបតេយ្យ ទៅកាន់ភាពឆ្កួតលីលានៃមនោគមវិជ្ជា រួចក៏ត្រឡប់មកវិញ (យ៉ាងយឺតៗ) ទៅរកការប្រតិបត្តិព្រះពុទ្ធសាសនាប្រចាំថ្ងៃ។

តើវត្តខ្នារកកោះស្ថិតនៅឯណា?

វត្តខ្នារកកោះមានទីតាំងស្ថិតនៅភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ភាគខាងត្បូងនៃប្រទេសកម្ពុជា។ វត្តនេះស្ថិតនៅលើទួលរាងខ្ពស់បន្តិច ដែលជាលក្ខណៈទូទៅនៃវត្តអារាមចាស់ៗ សាងសង់ឡើងដើម្បីជៀសពីការលិចទឹកនៅរ‍ដូ‍វវស្សា ហើយបានក្លាយជាផ្នែកមួយនៃទេសភាពក្នុងតំបន់តាំងពីដើមសតវត្សទី១៩ មកម្ល៉េះ។

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្ររបស់វត្តអារាម ទីធ្លាវត្តត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៨០៦ ដែលធ្វើឱ្យវត្តខ្នារកកោះមានអាយុកាលប្រមាណជា ២១៧ ឆ្នាំ។ ក្នុងរយៈពេលនោះ វត្តខ្នារកកោះនេះត្រូវបានគ្រប់គ្រងដោយព្រះចៅអធិការបន្តបន្ទាប់គ្នាមិនតិចជាង ១៥ អង្គឡើយ ដែលព្រះចៅអធិការមួយអង្គៗបានបន្សល់ទុកនូវសមិទ្ធផលរៀងៗខ្លួន រាប់តាំងពីអគារសង់បន្ថែម ពិធីបុណ្យនានាដែលត្រូវបានរៀបចំ សិស្សគណដែលត្រូវបានបណ្តុះបណ្តាល និងការសែនព្រេនដល់វិញ្ញាណក្ខន្ធនានា (សង្ឃឹមយ៉ាងដូច្នេះ)។

សព្វថ្ងៃនេះ បរិវេណវត្តរួមមានទាំងព្រះវិហារចាស់ដែលត្រូវបានគេបោះបង់ចោល មានសភាពប្រេះស្រាំ ប៉ុន្តែនៅតែឈរយ៉ាងរឹងមាំ និងព្រះវិហារថ្មីមួយទៀតដែលត្រូវបានសាងសង់នៅចម្ងាយប្រហែល ២០ ម៉ែត្រពីគ្នា។ ការរួមរស់ជាមួយគ្នានៃអគារទាំងពីរនេះ ដែលមួយកំពុងរលត់រលោច និងមួយទៀតកំពុងរះឡើង គឺពិតជាមានភាពទាក់ទាញខ្លាំងណាស់ ពោលគឺ វាហាក់ដូចជាអតីតកាលមិនព្រមចាកចេញឡើយ ទាល់តែអនាគតត្រៀមខ្លួនរួចរាល់ស្រេចបាច់ក្នុងការចូលកាន់កាប់។

ព្រះវិហារថ្មី (©Pascal Médeville)

ព្រះវិហារចាស់៖ ភាពស្រស់ស្អាតនៅក្នុងគំនរបាក់បែក

អគារមួយដែលគ្រប់គ្នាស្រលាញ់… ពីចម្ងាយដ៏មានសុវត្ថិភាព

អ្នកស្រុក ពុទ្ធបរិស័ទ និងគណៈកម្មការវត្តបានសម្រេចចិត្តបញ្ឈប់ការប្រើប្រាស់ព្រះវិហារចាស់នេះហើយ។ មិនមានទៀតទេនូវពិធីធំៗនៅខាងក្នុង និងហ្វូងមនុស្ស ហើយប្រាកដណាស់ថាមិនមាននរណាម្នាក់ចង់អង្គុយនៅក្រោមដំបូលរបស់ព្រះវិហារចាស់នេះក្នុងពេលមានព្យុះភ្លៀងឡើយ។ ការភ័យខ្លាចនៃការដួលរលំសំណង់អគារគឺជារឿងពិត ហើយប្រសិនបើអ្នកក្រឡេកមើលសសរ អ្នកនឹងយល់ភ្លាមៗថាហេតុអ្វី។

អគារទាំងមូលបង្ហាញពីសញ្ញានៃការពុកផុយយ៉ាងខ្លាំង។ សសរទ្រនាប់ដែលធ្លាប់ទ្រទ្រង់សំណង់អគារយ៉ាងរឹងមាំ ពេលនេះកំពុងតែប្រេះស្រាំយ៉ាងខ្លាំង សឹករេចរឹល និងរបេះធ្លាក់ជាបំណែកៗ។ ពេលដើរជុំវិញអគារ គេមានអារម្មណ៍ច្បាស់ថា កម្លាំងទំនាញផែនដីបានចាប់ផ្តើមបើកកិច្ចចរចាឡើងវិញហើយនូវលក្ខខណ្ឌនៃកិច្ចសន្យា (មានន័យថា វាចាស់ទ្រុឌទ្រោមយ៉ាងខ្លាំងស្ទើរតែដួលរលំ)។

នៅខាងក្នុងព្រះវិហារ បរិយាកាសគឺមានភាពស្ងប់ស្ងាត់ និងគួរឱ្យខ្លាចបន្តិច។ ព្រះពុទ្ធរូបស៊ីម៉ងត៍ដ៏ធំមួយអង្គនៅតែគង់លើបល្ល័ង្ក គ្រងលើភាពទទេស្អាត។ នៅពីក្រោយបល្ល័ង្កព្រះពុទ្ធ អ្នកអាចមើលឃើញបំណែកបាក់បែកនៃគ្រែបុណ្យសពធ្វើពីឈើ ដែលជាការរំលឹកយ៉ាងច្បាស់ថា អគារនេះតែងតែមានទំនាក់ទំនងជាមួយនឹងពិធីចុងក្រោយនៃជីវិត តាំងពីយូរយារណាស់មកហើយមុនពេលនយោបាយបានចូលមកដល់។

ផ្ទាំងគំនូរដែលមិនព្រមរលាយបាត់

គួរឱ្យចម្លែក ខណៈពេលដែលឥដ្ឋបាក់បែក តែគំនូរបែរជានៅតែធន់។ ផ្ទាំងគំនូរនៅលើជញ្ជាំង និងរូបភាពនៅលើដំបូលនៅតែរស់រវើកគួរឱ្យភ្ញាក់ផ្អើល ជាមួយនឹងក្រឡាបន្ទាត់ច្បាស់ និងពណ៌ភ្លឺស្រស់ស្អាតស៊ីគ្នា។ គំនូរទាំងនោះពណ៌នាអំពីឈុតឆាកទូទៅនៃលោកធាតុព្រះពុទ្ធសាសនា និងរឿងជាតក ប៉ុន្តែនៅក្នុងស្ថានភាពដ៏ទ្រុឌទ្រោមនេះ ការតស៊ូរស់រានរបស់ពួកវាមានអារម្មណ៍ថាដូចជាប្រឹងជម្នះរឹងទទឹងយ៉ាងអញ្ចឹង។

ប្រសិនបើអ្នកចូលចិត្តរឿងផ្ទុយគ្នា នេះគឺជារឿងមួយដ៏ល្អ ដ្បិតផ្នែកដែលផុយស្រួយបំផុតនៃអគារគឺថ្នាំពណ៌ បែរជាអាចទប់ទល់បានយ៉ាងល្អបំផុតចំពោះការបំផ្លិចបំផ្លាញនៃពេលវេលា និងមនោគមវិជ្ជា។ អំបិល សំណើម សង្គ្រាម ការបោះបង់ចោល ប៉ុន្តែរឿងរ៉ាវនៅលើជញ្ជាំងនៅតែបន្តភ្លឺរលោងយ៉ាងស្ងៀមស្ងាត់ក្នុងពន្លឺស្រទំ។

គំនូរក្រុងរាពណ៍ នៅលើពិតាន   (©Pascal Médeville)

អំបិល សង្គ្រាម និងថ្នាំពេទ្យ៖ សម័យខ្មែរក្រហម

ពីទីសក្ការៈទៅជាឃ្លាំងស្តុកអំបិល

ក្នុងរបប ប៉ុល ពត ព្រះវិហារចាស់នេះបានបាត់បង់តួនាទីជាទីកន្លែងសាសនា ហើយទទួលបានតួនាទីថ្មីមួយ គឺបានក្លាយជាកន្លែងស្តុកអំបិល។ តាមពិតទៅ នេះជាដំណឹងអាក្រក់មួយរួចទៅហើយសម្រាប់អគារនេះ ប៉ុន្តែក្នុងករណីនេះ អំបិលមិនបាននៅស្ងៀមក្នុងបាវនោះទេ។

យូរៗទៅ អំបិលបានជ្រាបចូលទៅក្នុងរន្ធនៃជញ្ជាំង សសរ និងកម្រាលឥដ្ឋ។ ស្ថានភាពបច្ចុប្បន្ននៃការប្រេះស្រាំ និងការបាក់បែកយ៉ាងធ្ងន់ធ្ងរ ភាគច្រើនគឺដោយសារតែការប៉ះពាល់យ៉ាងខ្លាំងទៅនឹងអំបិលដែលអូសបន្លាយពេលយូរ។ អ្វីដែលយើងឃើញនៅសព្វថ្ងៃនេះ គឺការដួលរលំយឺតៗនៃសំណង់អគារដែលរងការវាយប្រហារដោយសារធាតុគីមីពីខាងក្នុង។

រឿងគួរឱ្យអស់សំណើចគឺថា អគារដែលត្រូវរក្សាព្រះធម៌ បែរជាត្រូវរក្សាអំបិលទៅវិញ ហើយជាការតបស្នង ប្រាកដណាស់ថា អគារនេះនឹងមិនមានអាយុកាលយូរអង្វែងនោះទេ។

មន្ទីរពេទ្យបណ្តោះអាសន្នក្នុងចំណោមផ្ទាំងគំនូរ

ព្រះវិហារចាស់នេះមិនត្រឹមតែជាឃ្លាំងស្តុកអំបិលប៉ុណ្ណោះទេ។ ពួកខ្មែរក្រហមក៏បានប្រើប្រាស់ព្រះវិហារជាមន្ទីរពេទ្យប‍ណ្តោះអាសន្ន និងជាកន្លែងសម្រាកសម្រាប់អ្នកជំងឺផងដែរ។ មនុស្សត្រូវបានព្យាបាលនៅទីនេះ ឬយ៉ាងហោចណាស់ក៏ត្រូវបានរក្សាទុកនៅទីនេះដែរ ក្រោមលក្ខខណ្ឌដែលនិយាយឱ្យស្រួលស្តាប់ទៅគឺ ឆ្ងាយពីស្តង់ដាវេជ្ជសាស្ត្រទំនើបមែនទែ‍ន។

មានអ្នកជំងឺតិចតួចប៉ុណ្ណោះដែលបានស្លាប់នៅខាងក្នុងព្រះវិហារ។ អ្នកដែលបានស្លាប់ មិនត្រូវបានបូជាតាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្តនោះទេ។ ផ្ទុយទៅវិញ សាកសពរបស់ពួកគេត្រូវបានគេយកទៅកប់នៅខាងក្រៅ ក្នុងតំបន់មួយដែលមិនឆ្ងាយប៉ុន្មានពីទីធ្លាវត្ត។ ទេសភាពជុំវិញវត្ត ក៏ដូចជាកន្លែងជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា បានបន្សល់ទុកនូវស្រទាប់នៃភាពតក់ស្លុតដ៏ស្ងៀមស្ងាត់ និងគ្មានសញ្ញាសម្គាល់នៅក្រោមវាលស្មៅ។

នៅពេលដែលអ្នកឈរនៅទីនោះសព្វថ្ងៃនេះ អ្នកកំពុងនៅជិតកន្លែងដែលមនុស្សធ្លាប់បួងសួង និងរងទុក្ខវេទនា អង្គុយសមាធិ និងទទួលការចាក់ថ្នាំ ស្តាប់ធម៌ និងរង់ចាំព័ត៌មានពីសង្គ្រាម។ វាគឺជាកន្លែងមួយដែលពោរពេញទៅដោយរឿងរ៉ាវ ទោះបីជាដំបូលពាក់កណ្តាលបានបាត់បង់ទៅហើយក្តី។

ក្រោយឆ្នាំ ១៩៧៩៖ ព្រះពុទ្ធសាសនាក្នុងដំណាក់កាលស្តារឡើងវិញ

ការជួសជុលទីសក្ការៈដែលរងការខូចខាត

បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការដ៏វែងឆ្ងាយ និងស្មុគស្មាញនៃការកសាងឡើងវិញនូវជីវិតសាសនារបស់ខ្លួន។ វត្តខ្នារកកោះ ក៏មិនមានការលើកលែងនោះដែរ។ ផ្នែកខ្លះនៃព្រះវិហារចាស់ត្រូវបានជួសជុល និងពង្រឹង ដើម្បីបម្រើដល់សហគមន៍ព្រះពុទ្ធសាសនាដែលបានរស់ឡើងវិញ។ នេះមិនមែនជាការផ្តោតលើភាពឥតខ្ចោះនៃស្ថាបត្យកម្មនោះទេ ប៉ុន្តែជាការសង្គ្រោះផ្នែកស្មារតីច្រើនជាង ពោលគឺធ្វើឱ្យវាអាចប្រើប្រាស់បាន មានសុវត្ថិភាពគ្រប់គ្រាន់ និងបន្តការធ្វើពិធីសាសនាឡើងវិញ។

ការជួសជុលក្រោយឆ្នាំ ១៩៧៩ ទាំងនោះនៅតែអាចមើលឃើញនៅឡើយ ដូចជាស្នាមប៉ះប៉ូវកំបោរដែលមិនស៊ីគ្នា បេតុងថ្មីនៅជាប់នឹងឥដ្ឋចាស់ និងការកែប្រែសំណង់តូចៗ ដែលបង្ហាញពីកម្រិតថវិកា ប៉ុន្តែមានការតាំងចិត្តខ្ពស់។ លទ្ធផលគឺព្រះ‍វិហារមួយដែលមិនត្រូវបានស្តារឡើងវិញទាំងស្រុង ហើយក៏មិនត្រូវបានបោះបង់ចោលទាំងស្រុងដែរ និយាយទៅជាអគារមួយស្ថិតនៅចន្លោះមុខងារ និងការចងចាំ។

ការលេចឡើងនៃព្រះវិហារថ្មី

ទោះជាយ៉ាងណាក៏ដោយ យូរៗទៅ វាកាន់តែច្បាស់ថា ព្រះវិហារចាស់កំពុងចាញ់សង្គ្រាមរយៈពេលវែងជាមួយអំបិល និងទំនាញផែនដី។ សសរកាន់តែទ្រុឌទ្រោម ជញ្ជាំងប្រេះកាន់តែខ្លាំង ហើយហានិភ័យនៃការដួលរលំក្នុងអំឡុងពេលមានការជួបជុំធំៗកាន់តែធ្ងន់ធ្ងរដែលមិនអាចមើលរំលងបាន។

ដំណោះស្រាយដែលជ្រើសរើសដោយអ្នកភូមិ ពុទ្ធបរិស័ទ និងគណៈកម្មការវត្ត គឺការចាប់ផ្តើមសាងសង់ព្រះវិហារថ្មីមួយនៅចម្ងាយប្រហែល ២០ ម៉ែត្រពីព្រះវិហារចាស់។ សំណង់អគារថ្មីនេះមានគោលបំណងរៀបចំពិធីសាសនាដោយសុវត្ថិភាព ស្វាគមន៍មនុស្សជំនាន់ក្រោយ និងធានាថាការប្រតិបត្តិព្រះពុទ្ធសាសនានៅវត្តខ្នារកកោះនេះមិនពឹងផ្អែកលើអគារដែលកំពុងតែជិតដួលរលំនោះទេ។

សម្រាប់​អ្នកទស្សនាវិញ វាបង្កើតឱ្យមានការប្រៀបធៀបដ៏ទាក់ទាញមួយ ពោលគឺព្រះវិហារចាស់មានសភាពគួរឱ្យខ្លាច និងផុយស្រួយ និងព្រះវិហារថ្មីស្រស់បំព្រង និងរឹងមាំ ដែលកំពុងលេចរូបរាងឡើងក្នុងទីសក្ការៈតែមួយ។ ព្រះពុទ្ធសាសនាបន្តឈានទៅមុខ ប៉ុន្តែមិនបានលុបបំបាត់ទាំងស្រុងនូវស្នាមដានដែលបានកើតឡើងនោះដេរ។

ហេតុផលវត្តខ្នារកកោះមានសារៈសំខាន់នៅពេលបច្ចុប្បន្ន

រឿងរ៉ាវក្នុងស្រុកដែលឆ្លុះបញ្ចាំងពីជាតិ

តាមឯកសារ វត្តខ្នារកកោះគ្រាន់តែជាវត្តនៅតាមខេត្តមួយទៀតនៅក្នុងខេត្តតាកែវប៉ុណ្ណោះ។ តាមការពិត វត្ត​នេះ​ជារូបភាពបង្រួមនៃប្រវត្តិសាស្ត្រដ៏ធំទូលាយរបស់ប្រទេសកម្ពុជាក្នុងរយៈពេល ២០០ ឆ្នាំកន្លងមកនេះ៖

  • វត្តមួយបានបង្កើតឡើងក្នុងឆ្នាំ១៨០៦ នៅលើទួលតូច។
  • ជីវិតសាសនាជាងពីរសតវត្ស ក្រោមការដឹកនាំរបស់ព្រះចៅអធិការចំនួន ១៥អង្គ។
  • ការរំខានដ៏ឃោរឃៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយព្រះវិហារត្រូវបានប្រែក្លាយទៅជាឃ្លាំងស្តុកអំបិល និងមន្ទីរពេទ្យ។
  • ការជួសជុលផ្នែកផុយស្រួយមួយបន្ទាប់ពីឆ្នាំ១៩៧៩។
  • ឥឡូវនេះព្រះវិហារថ្មីមួយកំពុងលេចរូបរាងឡើងនៅក្បែរព្រះវិហារចាស់។

គេ​មិនត្រូវការសារមន្ទីរដ៏ធំមួយដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រនោះទេ។ ពេលខ្លះ ត្រឹមតែសសរដែលប្រេះស្រាំមួយ និងផ្ទាំងគំនូរដែលនៅតស៊ូរស់រាន ក៏អាចបង្ហាញពីប្រវត្តិសាស្រ្តបានយ៉ាងល្អផងដែរ។

ការទៅទស្សនាដោយការគោរព (និងការប្រុងប្រយ័ត្នបន្តិចបន្តួច)

ប្រសិនបើអ្នកសម្រេចចិត្តទៅទស្សនាព្រះវិហារចាស់នៃវត្តខ្នារកកោះ សូមចំណាំចំណុចជាក់ស្តែងមួយចំនួន៖

  • សុំការអនុញ្ញាតពីព្រះសង្ឃ ឬគណៈកម្មការវត្តមុនពេលចូលទៅក្នុងអគារចាស់នេះ។
  • ត្រូវប្រុងប្រយ័ត្ននៅពេលដើរ ដ្បិតផ្នែកខ្លះនៃកម្រាលឥដ្ឋ ដំបូល និងសសរអាចនឹងមិនមានលំនឹងល្អ។
  • ចំណាយពេលសង្កេតមើលផ្ទាំងគំនូរ ពួកវាគឺជាតារាដ៏ស្ងៀមស្ងាត់នៃអគារនេះ។
  • សូមចងចាំថានេះជាទីកន្លែងសាសនាផង និងជាកន្លែងមានស្លាកស្នាមពីការរងទុក្ខក្នុងរបបខ្មែរក្រហមផង។

ប្រសិនបើអ្នកមានសំណាង ព្រះចៅអធិការ ឬសមាជិកគណៈកម្មការវត្តអាចនឹងចែករំលែករឿងរ៉ាវបន្ថែមអំពីប្រវត្តិរបស់វត្ត ដែលជួយបន្ថែមន័យដល់កាលបរិច្ឆេទផ្លូវការ និងការពិតជាក់ស្ដែង។

សេចក្តីសន្និដ្ឋាន

ព្រះវិហារចាស់នៃវត្តខ្នារកកោះក្នុងខេត្តតាកែវ គឺមានតម្លៃលើសពីអគារដែលកំពុងទ្រុឌទ្រោមទៅទៀត។ វាគឺជាសាក្សីដ៏ផុយស្រួយនៃភាពច្របូកច្របល់របស់ប្រទេសកម្ពុជាក្នុងសតវត្សទី២០ ដែលអតីតឃ្លាំងស្តុកអំបិល និងមន្ទីរពេទ្យបណ្តោះអាសន្នមួយនេះ កំពុងត្រឡប់ទៅរកតួនាទីដើមរបស់ខ្លួនវិញ ក្នុងនាមជាទីសក្ការៈបូជារបស់ព្រះពុទ្ធសាសនាដោយស‍ន្សឹ‍មៗ ទោះបីជាពេលនេះវាមានសភាពផុយស្រួយពេកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក៏ដោយ។ ដោយឈរនៅចន្លោះការបាក់បែក និងការកសាងឡើងវិញ វានាំយើងឱ្យមើលឃើញពីរបៀបដែលជំនឿ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មជួបគ្នានៅតាមជ្រុងដ៏ស្ងប់ស្ងាត់នៃតំបន់ជនបទក្នុងប្រទេសកម្ពុជា។

ខាងក្រោមនេះគឺជាវីដេអូខ្លីមួយ បង្ហាញពីផ្ទៃខាងក្នុងនៃព្រះវិហារ ដែលត្រូវបានផ្សព្វផ្សាយនៅលើប៉ុស្តិ៍យូធូប Wonders of Cambodia៖

Don’t miss our upcoming articles!

We don’t spam!

Check your inbox or spam folder to confirm your subscription.

Tags: ការធ្វើដំណើរទៅទីជនបទកម្ពុជាខេត្តតាកែវបេតិកភណ្ឌព្រះពុទ្ធសាសនាប្រវត្តិសាស្ត្រខ្មែរក្រហមព្រះវិហារចាស់កម្ពុជាវត្តខ្នារកកោះវត្តអារាមនៅកម្ពុជាស្ថាបត្យកម្មសាសនា
ShareTweet
Previous Post

Picture of the day: Cambodia’s Comforting Black Chicken Soup

Next Post

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Pascal Medeville

Pascal Medeville

Author of the blog Wonders of Cambodia, I share my passion for Cambodia through stories, cultural insights, and personal reflections on the country. I'm also the founder of Simili Consulting, where we provide high-quality, professional translation services to international clients.

Related Posts

ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ
ខ្មែរ

ភាសា៖ ស្រាយចំណងដ៏ចាក់ស្រែះ៖ អក្សរខ្មែរ និងអក្សរថៃ

February 24, 2026
ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ
ខ្មែរ

ប្រាសាទចតុមុខ៖ ឆ្មាំការពារដ៏រឹងមាំនៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ

February 6, 2026
សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ
ខ្មែរ

សារមន្ទីរ ស.ស.រភ្នំពេញ៖ ទីតាំងឈប់សម្រាកដ៏ឆ្លាតវៃសម្រាប់អ្នកទេសចរដែលចង់ទទួលបានចំណេះដឹងថ្មីៗ

February 9, 2026
Histoire : Le traité franco-siamois de 1907 : un tournant diplomatique entre la France et le Siam
ខ្មែរ

ប្រវត្តិសាស្ត្រ៖ អត្ថបទបកប្រែជាភាសាខ្មែរនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧៖ ចំណុចរបត់ការទូតរវាងបារាំង និងសៀម

February 11, 2026
ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍
ខ្មែរ

ការតាំងពិព័រណ៍​របស់​អ្នកគ្រូ ទិត្យ វាសនា៖ ផ្កាក្នុងបំណែក – ការផ្សារភ្ជាប់អនុស្សាវរីយ៍

February 13, 2026
រូបភាពថ្ងៃនេះ៖ ផែនទីកម្លាំងតស៊ូសង្គ្រាមឥណ្ឌូចិនលើកទី១
ខ្មែរ

រូបភាពថ្ងៃនេះ៖ ផែនទីកម្លាំងតស៊ូសង្គ្រាមឥណ្ឌូចិនលើកទី១

February 13, 2026
Next Post
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

  • Trending
  • Comments
  • Latest
The French Protectorate of Cambodia (1863–1953): An Overview

The French Protectorate of Cambodia (1863–1953): An Overview

July 13, 2025
The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

The Franco-Siamese Treaty of 23 March 1907: Borders, Politics, and the Return of Angkor

February 11, 2026
Cambodian-Vietnamese War (1978-1989)

Cambodian-Vietnamese War (1978-1989)

July 13, 2025
The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

The Franco–Siamese Treaty of 1904: Drawing Borders, Shaping Destinies

February 11, 2026
Kampot Province

Takeo Province: A Cradle of Cambodian History and Culture

3
Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

Kratié Town on the Mekong: Colonial Echoes, River Life, and Irrawaddy Dolphins

3
Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

Banteay Meanchey Province: A Gateway to Cambodia’s Rich Heritage

2
Stung Treng Province: The Gateway to Cambodia’s Northern Wilderness

Stung Treng Province: The Gateway to Cambodia’s Northern Wilderness

2
Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
Picture of the day: Cambodia’s Comforting Black Chicken Soup

Picture of the day: Cambodia’s Comforting Black Chicken Soup

March 5, 2026

Recent News

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

ព្រះវិហារចាស់នៃវត្តខ្នារកកោះ៖ សាក្សីដ៏ផុយស្រួយនៃប្រវត្តិសាស្រ្តខ្មែរក្រហមក្នុងខេត្តតាកែវ

March 5, 2026
Picture of the day: Cambodia’s Comforting Black Chicken Soup

Picture of the day: Cambodia’s Comforting Black Chicken Soup

March 5, 2026
Wonders of Cambodia

Exploring Culture, Nature, and Spirit in the Land of Wonder.

Follow Us

Browse by Category

  • Architecture
  • Architecture
  • Art
  • Books
  • Business
  • Business
  • Cinema
  • Cuisine
  • Culture
  • Defense
  • Du lịch
  • e-Books
  • Education
  • Expat life
  • Fauna
  • Festival
  • Flora
  • Food providers
  • Français
  • Geography
  • Handicraft
  • Health
  • Histoire
  • History
  • Hotels
  • Khmer Stories
  • Khmer stories
  • Knowledge
  • Language
  • Lịch sử
  • Life in Cambodia
  • Literature
  • Music
  • Pictures
  • Politics
  • Population
  • Press review
  • Professional services
  • Proverbs
  • Reference
  • Reference
  • Religion
  • Restaurants
  • Textile
  • Tiếng Việt
  • Tourism
  • Tourisme
  • Transport
  • Uncategorized
  • Video
  • Vie quotidienne
  • Who's who
  • ខ្មែរ
  • ទេសចរណ៍៖
  • ប្រវត្តិសាស្ត្រោ
  • 中文
  • 书籍
  • 历史
  • 旅游
  • 生活

Recent News

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

Picture of the day: Duranta erecta in Phnom Penh’s Quiet Office Park

March 6, 2026
Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

Lotus Path: How Millennium Destinations Is Reimagining MICE Events in Cambodia

March 5, 2026
  • About Us
  • Advertise
  • Privacy & Policy
  • Contact Us

© 2025 - Made with 💫 by TechFlow.

No Result
View All Result
  • Home
  • Culture
  • Cuisine
  • Tourism
  • Business
  • Life in Cambodia
  • 中文
  • ខ្មែរ
  • Français
  • Tiếng Việt
  • e-Books

© 2025 - Made with 💫 by TechFlow.